ប្រជុំដោះស្រាយសំណើរ បស់ក្រសួងធម្មការ ស្នើសុំឱ្យរដ្ឋបាលរាជធានី ជួយអន្តរាគមន៍ដល់ក្រុមហ៊ុនណាហ្គាវើល ឈប់បញ្ចេញផ្សែងចម្អិនអាហារ ចូលក្នុងបរិវេណក្រសួង
ភ្នំពេញ៖នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ ដឹកនាំប្រជុំដោះស្រាយសំណើរបស់ក្រសួងធម្មការ និងកិច្ចការសាសនា ដែលបានស្នើសុំឱ្យរដ្ឋបាលរាជធានីភ្នំពេញ ជួយអន្តរាគមន៍ដល់ក្រុមហ៊ុនណាហ្គាវើលដែលបានបញ្ចេញផ្សែងចម្អិនអាហារចូលក្នុងបរិវេណក្រសួង។
លោកអភិបាលរងរាជធានីបានបញ្ជាក់ថា៖ ក្រោយពីបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់រួចមក ភាគីទាំងពីរបានឯកភាពគ្នាធ្វើការកែលម្អរតាមការសម្របសម្រួលដោះស្រាយរបស់រដ្ឋបាលរាជធានីភ្នំពេញ ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង៕