ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

CDC ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ចំនួន​៨ មាន​ទុនវិនិយោគ​ប្រមាណ​៩៧​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ២៧០០​កន្លែង​

92

 

​ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នៅ​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ថា តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ចំនួន​៨​ក្រុមហ៊ុន មាន​ទុនវិនិយោគ​ប្រមាណ​៩៧,៧​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ២៧០១​កន្លែង​។​

​ក្រុមហ៊ុន​ដូចខាងក្រោម​៖

១- MAYCO FURNITURE COMPANY LIMITED : គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​សង្ហា​រឹម​គ្រប់​ប្រភេទ (​ពី​ឈើ​នាំចូល​) ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រ​ហែក ឃុំ​សូ​ភី ស្រុក​បាទី ខេត្តតាកែវ មាន​ទុនវិនិយោគ​ប្រមាណ ៣,៨​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៨៨​កន្លែង​។​

២- P P C H Y MACHINERY MANUFACTURING CO., LTD: គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿងបន្លាស់ (​រថយន្ត គ្រឿងចក្រ គ្រឿងយន្ត​) និង​ប៊ូឡុង​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ឫស្សី ឃុំ​ព្រះ​និ​ព្វា​ន្ត ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ៦,៩​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២០០​កន្លែង​។​

៣- KHEMA GLOBAL CO., LTD: គម្រោង​សាងសង់ និង​អាជីវកម្ម​មន្ទីរ​ពហុ​ព្យាបាល​អន្តរជាតិ ចំនួន ៨១​គ្រែ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​១ ភូមិ​ឫស្សី​ស្រស់ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៦,៣​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២៨០​កន្លែង​។​

៤- KHEMA GLOBAL CO., LTD: គម្រោង​សាងសង់ និង​អាជីវកម្ម​មន្ទីរ​ពហុ​ព្យាបាល​អន្តរជាតិ ចំនួន ៥៤​គ្រែ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៥២៨ ភូមិ​១២ សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៣,៦​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៨០​កន្លែង​។​

៥- PRIME ROAD ALTERNATIVE (CAMBODIA) CO., LTD: គម្រោង​បង្កើត​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ អានុភាព ៦០​មេ​ហ្កា​វ៉ា​ត់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃ​ជ្រៅ ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង មាន​ទុនវិនិយោគ​ប្រមាណ ៣៧,៤​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១២​កន្លែង​។​

៦- SYSG GARMENT COMPANY LIMITED: គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​អគារ​លេខ A-០៧ ផ្លូវជាតិ​លេខ​៤ ភូមិ​ស្វាយជ្រុំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ៤,៣​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.៣៥១​កន្លែង​។​

​ដោយឡែក តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម​៖

១- “VELONG (CAMBODIA) INDUSTRIES CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​បរិក្ខារ​សម្រាប់​ចង្ក្រាន BBQ, ផ្គុំ​តម្លើង​បរិក្ខារ​អេឡិចត្រូនិក និង​អំពូល​ភ្លើង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្វាយរៀង ហ្គី​ហ្គា រី​ស៍ស​, មាន​ទុនវិនិយោគ​ប្រមាណ ៣,៥​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១២០​កន្លែង​។​

២- “ALLIED MAX INTERNATIONAL (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្រណាត់ និង​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស សាន​ដុង សាន់​សែ​ល​, មាន​ទុនវិនិយោគ​ប្រមាណ ៣២​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៧០​កន្លែង​៕

អត្ថបទដែលជាប់ទាក់ទង