ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោហ៊ុនសែន លុបចោលគម្រោងចាក់វ៉ាក់សាំង covid ព្រោះលើសអាយុ

40

 

ភ្នំពេញ៖
សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងសារបន្ទាន់មួយនាល្ងាចថ្ងៃទី 25 ខែកុម្ភឆ្នាំ 2020 មួយនេះថាសម្ដេច មានអាយុជាង៦៨ឆ្នាំ មិនទាន់អាចចាក់បាក់សាំងកូវីដបានទេ គឺចាក់បានតែមនុស្សមានអាយុពី១៨ឆ្នាំទៅ៥៩ឆ្នាំតែ ប៉ុណ្ណោះ។

សម្ដេចបានបានលើកឡើងថា ជនរួមជាតិជាទីគោរព
ស្រឡាញ់! ខ្ញុំទើបបានទទួលព័ត៌មានតាមរយៈក្រសួងសុខាភិបាលដែលបានទទួល
លិខិតផ្លូវការពីការិយាល័យនៃទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មប្រចាំស្ថានទូតនៃសាធារណរដ្ឋ
ប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រ
កម្ពុជាដែលបញ្ជាក់ថាវ៉ាក់សាំងឈ្មោះ
សុីណូហ្វាម(Sinopharm)ចាក់បានតែ
មនុស្សមានអាយុពី១៨ឆ្នាំទៅ៥៩ឆ្នាំតែ
ប៉ុណ្ណោះ។
សម្រាប់ខ្ញុំដែលមានអាយុជាង៦៨ឆ្នាំទៅហើយមិនទាន់អាចចាក់បានទេ។
ដូចនេះគំរោងចាក់វ៉ាក់សាំងដែលគ្រោង
ចាក់នៅថ្ងៃទី១០កុម្ភៈ២០២១នៅមន្ទីរពេទ្យកាល់ម៉ែត្រនឹងត្រូវលុបចោល
អាស្រ័យដោយទាំងខ្ញុំទាំងមន្ត្រីជាន់ខ្ពស់
ផ្សេងទៀតភាគច្រើនមានអាយុលើសពី
៦០ឆ្នាំទៅហើយមិនអាចចាក់បានទេ។
សម្រាប់កម្មវិធីចេញទៅទទួលជំនួយ
វ៉ាក់សាំងនៅព្រលានយន្តហោះនាល្ងាច
ថ្ងៃ៧កុម្ភៈនៅរក្សាទុកដដែល៕

អត្ថបទដែលជាប់ទាក់ទង