ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ឃួង ស្រេង ត្រូវបានតែងតាំង ឱ្យបន្តកាន់តំណែងជាអភិបាលរាជធានីភ្នំពេញ សម្រាប់អាណត្តិទី២

76

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុចា ត្រាស់បង្គាប់តែងតាំងឱ្យបន្តកាន់តំណែងជាអភិបាលរាជធានីភ្នំពេញសម្រាប់អាណត្តិទី២ ថែមទៀត។ នេះបើតាមព្រះរាជក្រឹត្យដែលសារព័ត៌មានយើងទទួលបាននៅរាត្រីនេះ។

ការត្រាស់បង្គាប់តែងតាំងនេះ បានធ្វើឡើងបន្ទាប់ពីមានសំណើទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

     គួរបញ្ជាក់ថា៖លោក ឃួង ស្រេង ត្រូវបានតែងតាំងជាអភិបាលរាជធានីភ្នំពេញកាលពីថ្ងៃទី១៦មិថុនាឆ្នាំ២០១៧ហើយប្រកាសចូលកាន់តំណែងអភិបាលរាជធានីភ្នំពេញផ្លូវការថ្ងៃទី២៨មិថុនា២០១៧គឺ៤ឆ្នាំមុន៕

 

អត្ថបទដែលជាប់ទាក់ទង