ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ឃួ​ង ស្រេង ត្រូវបានតែងតាំង ឱ្យ​បន្ត​កាន់តំណែង​ជា​អភិបាល​រាជធានី​ភ្នំពេញ សម្រាប់​អាណត្តិ​ទី​២

44

​ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុ​ចា ត្រាស់បង្គាប់​តែងតាំង​ឱ្យ​បន្ត​កាន់តំណែង​ជា​អភិបាល​រាជធានី​ភ្នំពេញ​សម្រាប់​អាណត្តិ​ទី​២ ថែមទៀត​។ នេះ​បើតាម​ព្រះរាជក្រឹត្យ​ដែល​រស្មី​កម្ពុជា​ទទួលបាន​។​

​ការ​ត្រាស់បង្គាប់​តែងតាំង​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​មាន​សំណើ​ទូលថ្វាយ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

គួរ​បញ្ជាក់ថា​៖​លោក ឃួ​ង ស្រេង ត្រូវបានតែងតាំង​ជា​អភិបាល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​១៦​មិថុនា​ឆ្នាំ​២០១៧ ហើយ​ប្រកាស​ចូលកាន់​តំណែង​អភិបាល​រាជធានី​ភ្នំពេញ​ផ្លូវការ​ថ្ងៃទី​២៨​មិថុនា​២០១៧​គឺ​៤​ឆ្នាំមុន​៕​

អត្ថបទដែលជាប់ទាក់ទង