ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណី​វិវាទ​ដីធ្លី ​រវាង​គ្រូបង្រៀននៅ​ព្រៃវែង ​ត្រូវបាន​ដោះស្រាយ​បញ្ចប់​

45

 

​ភ្នំពេញ​៖ លោក​ដួង តារា ជំនួយការ​ផ្ទាល់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​ជា​រដ្ឋលេខាធិការ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ថ្លែង​សារ​នៅលើ​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី ៥ ខែកុម្ភៈ​ឆ្នាំ ២០២១ ថា​ករណី​គ្រូបង្រៀន​២​នាក់​ប្តី​ប្រពន្ធ​នៅ​ខេត្តព្រៃវែង​ដែល​កន្លងទៅ​ថ្មីៗ​ដែល​លោក​អភិបាលស្រុក និង​នាយក​វិទ្យាល័យ​រស្មី​សាមគ្គី បាន​ដឹកនាំ​សិស្ស​មក​ដក​ដំណាំ​ចេក​គាត់​និង​ទាមទារ​យក​ដី​ពី​គាត់​ដែល​កាន់កាប់​តាំងពី​ឆ្នាំ ១៩៩៦​ត្រូវបាន​ដោះស្រាយ​ចប់​ដោយមាន​ការសម្របសម្រួល​និង​សហការ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​។

​លោក​ថ្លែងថា ករណី​យាយ​តា​ប្តី​ប្រពន្ធ​២​នាក់ ប្តី​ឈ្មោះ ហ៊ុន ស៊ា​ប អាយុ ៦៩​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ សាយ ហ៊ុន អាយុ ៧០​ឆ្នាំ​។ ២​នាក់​ប្តី​ប្រពន្ធ​បាន​ផ្លាស់​មក​ធ្វើ​គ្រូបង្រៀន​នៅ​ឆ្នាំ ១៩៨១ នៅ​ភូមិ​បង្អែក ឃុំ ស្វាយ​ភ្លោះ ស្រុ​ម​ពាម​ជរ ខេត្តព្រៃវែង ហើយ​បន្ទាប់មក លោក ហ៊ុន ស៊ា​ប បានក្លាយ​ជានា​យក​អនុវិទ្យាល័យ​រស្មី​សាមគ្គី​ពាម​ជរ​។ ពេលនោះ​គាត់​ទទួល​ប្រាក់ខែ ៩០​រៀល ហើយ​ខាង​ប្រធានការិយាល័យ​អប់រំ​ស្រុក​ពាម​ជរ​ឈ្មោះ យិន ពៅ (​ស្លាប់​) បានផ្តល់​ដី​អាស្រ័យ​ផល​មួយកន្លែង​ទំហំ ៦៩x១១០ ម៉ែត្រ ដែល​២​នាក់​ប្តី​ប្រពន្ធ​បាន​កាន់កាប់​អាស្រ័យ​ផល​ដើម្បី​ដោះស្រាយ​ជីវភាព​រស់នៅ ព្រោះ​ប្រាក់ខែ​តិចតួច​។

​នៅ​ថ្ងៃ ១០ ខែ ឧសភា ឆ្នាំ ២០០៧ អាជ្ញាធរ​មូលដ្ឋាន ភូមិ បង្អែក ឃុំ​ស្វាយ​ភ្លោះ បានចេញ​លិខិត​បញ្ជាក់ជូន​ថា​២​នាក់​ប្តី​ប្រពន្ធ​ពិតជា​បាន​កាន់កាប់​ដីចំការ​តាំងពី​ឆ្នាំ ១៩៩៦ មាន​ទំហំ ៦៩​ម​x១២៨.៥​ម (​វាស់វែង​ជាក់ស្តែង​) ពិតប្រាកដ ដែល​កន្លង​គាត់​តែងតែ​យក​លិខិតបញ្ជាក់​ការកាន់កាប់​ផ្លូវការ​នេះ​ទៅ​បញ្ចាំ​ជាមួយ​ធនាគារ នៅពេលដែល​គាត់​ត្រូវការ​ប្រាក់​ដោះស្រាយ​ម្តងៗ​។

​លោក ហ៊ុន ស៊ា​ប បាន​ចូលនិវត្តន៍​នៅ​ឆ្នាំ​២០១២ (១៩៨១-២០១២) ។ ក្នុង​រយៈពេល​៣១​ឆ្នាំ​កន្លងទៅនេះ គាត់​បាន​ធ្វើជា​គ្រូបង្រៀន ជា​នាយក​វិទ្យាល័យ ជា​មន្ត្រី​ការិយាល័យ​អប់រំ​ស្រុក និង​ជា​សមាជិក​អចិន្ត្រៃយ៍​បក្ស​ស្រុក​។

​វិវាទ​ដីធ្លី​នេះ​គឺ​ចាប់​ផ្តើ​នៅ​ឆ្នាំ ២០០៨ រហូតដល់ ២០២០ ដែល​ខាង​មន្ទីរអប់រំ​ស្រុក និង​ក្រសួង​អប់រំ​ធ្លាប់បាន​សម្របសម្រួល​និង​ប្តឹង​គាត់​ទៅ​តុលាការ ប៉ុន្តែ​ក្រោយពេល​គាត់​ទាំង​២​នាក់​យក​ឯកសារ​កាន់កាប់​គ្រប់គ្រង​ដី​ទៅ​ឆ្លើយបំភ្លឺ​តុលាការ គឺ​ពុំមាន​ចំណាត់ការ​អ្វី​ឡើយ​រហូតមកទល់​សព្វថ្ងៃ​។ ទើបតែ​នៅ​ថ្ងៃទី ២១ ខែ ធ្នូ ២០២០ អភិបាលស្រុក (​លោក សេង ធា​) ដឹកនាំ​កម្លាំងចម្រុះ និង​នាយក​វិទ្យាល័យ​រស្មី​សាមគ្គី (​លោក ឆែម ឈៀង​) រួមទាំង​សិស្សានុសិស្ស​ប្រមាណ​៦០០​នាក់ និង​ត្រាក់ទ័រ​៣​គ្រឿង មក​ឈូសឆាយ​ដក​ដើម​ចេក ៣៦០ ដើមពី​លើដី​គាត់​ដែល​គ្មាន​ការជូនដំណឹង​ឬ​មាន​សាលក្រម​របស់​តុលាការ​ឡើយ​។ គាត់​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ក៏បាន​បង្ហោះ​វីដេអូ​នៅលើ​ទីតាំង​ដី​សុំ​ជំនួយ​ពីស​ម្តេច​ដើម្បី​ផ្តល់​យុ​ត្តិ​ធ​ម៍​ដល់​ពួកគាត់ ដែល​បានធ្វើអោយ​មតិសាធារណៈ​មានការ​ចាប់អារម្មណ៍​ពី​រឿង​វិវាទ​នេះ​យ៉ាងខ្លាំង​។ នៅ​ថ្ងៃទី ២៥ ធ្នូ ២០២០ គាត់​ទាំង​២​នាក់​បានដាក់​ពាក្យ​គោរព​សុំ​សម្តេច​មេត្តាជួយ​ពួកគាត់ ព្រោះ​មានតែ​ដី​នេះ​ទេ​សម្រាប់​ជីវិតចុងក្រោយ​។

​ជំនួយការ​សម្តេច​តេ​ជោ បានបញ្ជាក់​ទេ​ថា កាលពី​ថ្ងៃទី ៥ មករា ២០២១ ខ្ញុំ​បាន​ចុះទៅ​ដល់ទី​តាំង​ដី​វិវាទ​និង​បាន​ជួប លោកនាយក​សាលា លោក​អភិបាលស្រុក លោកគ្រូ​បង្រៀន​ចំនួន ៣០​នាក់ រួមទាំង ឯកឧត្តម ពេជ្រ ជី​វ័​ន្ត តំណាងរាស្ត្រ​ខេត្តព្រៃវែង ។ តាម​ការសម្របសម្រួល​របស់ខ្ញុំ​គឺ​យាយ​តា​២​នាក់​ប្តី​ប្រពន្ធ​បាន​សុខចិត្ត​បរិច្ចាគ​ដី​ទំហំ ២០​ម​x១១០​ម ជូន​ជា​ប្រយោជន៍​ដល់​សាលា ដោយ​ខ្លួន​គាត់​យល់ឃើញថា​ធ្លាប់ជា​គ្រូបង្រៀន​ដែរ ហើយក៏​ចង់​ចែករំលែក​ដី​ដែល​គាត់​បាន​ថែទាំ​តាំងពី​ឆ្នាំ ១៩៨១ (៤០​ឆ្នាំ​) នេះ​សម្រាប់​សាលា​យកទៅ​ប្រើ​ជា​ប្រយោជន៍​តាម​តម្រូវការ​។

​ប៉ុន្តែ​ខាង​នាយក​សាលា​មិនទាន់​យល់ព្រម​ទេ​។ បន្ទាប់មក​ក៏មាន​ការ​សម្រប​ម្រួ​ល​ជា​បន្ត​បន្ទាប់ពី​មន្ត្រី​ក្រុមការងារ ខេត្តព្រៃវែង​ហេ​ី​យ​នៅ​ថ្ងៃទី ៥ កុម្ភៈ ២០២១ ភាគី​គ្រូបង្រៀន​ក៏បាន​យល់ព្រម​ទទួលយក​ដី​ក្បាល ៤០ ម និង​កន្ទុយ​៤០ បណ្តោយ ១១០.១ ម រីឯ​ដី​ដែល​នៅសល់​គឺ​ប្រគល់ជូន​សាលារៀន​ទាំងអស់ (​ទំហំ​ដី​ទាំ​អស់​គឺ ៦៩​ម x ១១០.១ ម​) ចំពោះ​ករណី​គ្រូបង្រៀន​២​នាក់​ប្តី​ប្រពន្ធ​។ ខ្ញុំ​សូម​អរគុណ​ចំពោះ​កិច្ចសហការ​ល្អ​ពី​ឯ​ឧ​តំណាងរាស្ត្រ អាជ្ញាធរខេត្ត មន្ត្រី​អប់រំ លោកគ្រូ​អ្នកគ្រូ​និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ចូល​រូ​ម​ដោះស្រាយ​បញ្ចប់​វិវាទ​ដ៏​រាំ​រ៉ៃ​នេះ​។

​យាយ​តា​គ្រូបង្រៀន​ទាំង​២​ក៏មាន​កូនប្រុស​ឈ្មោះ ហ៊ុន ចាន់​ដែន ដែល​សព្វ​ថ្ងៃជា​អភិបាលរង​ស្រុក និង​ជា​សមាជិក​សកម្ម​ស​សយ​ក ខេត្តព្រៃវែង​ផងដែរ​។

​យើង​ចូលរួម​កសាង​អំពើ​ល្អ ចែករំលែក​ក្តី​ស្រឡាញ់​និង​ស្នាមញញឹម នឹង​សូម​មានចិត្ត​អាណិត​ស្រឡាញ់​ពលរដ្ឋ​យើង​គ្រប់​ទីកន្លែង​ដោយ​គ្មាន​ការរើសអើង​៕

អត្ថបទដែលជាប់ទាក់ទង