ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្មវិធី​រត់​ដោយ​ស្ម័គ្រចិត្ត​ខ្លួនឯង នៅ​ខេត្តសៀមរាប ចាប់ផ្ដើម​ព្រឹក​នេះ​

50

ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​៦​កុម្ភ​:​នេះ កម្មវិធី​ការរត់​ដោយ​ស្ម័គ្រចិត្ត​ដោយ​ខ្លួនឯង​(VIRTUAL) ដែល​ប្តូរ​មកពី​ទិវា​អន្តរជាតិ​រត់​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​នៅ​អង្គរវត្ត​ខេត្ត សៀមរាប​នោះ នឹងត្រូវ​ចាប់ផ្តើម​ហើយ ។
ការអាក់ខាន​ដោយសារ​កូ​វីដ ១៩ នោះ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​និង​ដៃ គូ​ឧបត្ថម្ភ​ទិវា​អន្តរជាតិ​រត់​ពាក់កណ្តាល​ម៉ា​រ៉ា​តុង សម្រេចចិត្ត​ប្ដូរ​ឥរិយាបថ​នៃ​ការរត់​ទៅ ជា​រត់​ដោយ​ស្ម័គ្រចិត្ត​ខ្លួនឯង​(VIRTUAL) នៅ​ថ្ងៃទី​៦ និង​៧ កុម្ភៈ​នេះ​។

​ឯកឧត្តម​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា បាន​អំពាវនាវ​ឱ្យ​អ្នក​ដែល​បាន​ចុះឈ្មោះ​ហើយ​ភ្ញាក់​ពី​ព្រ​លឹម ដើម្បី​ចូលរួម​កម្មវិធី​រត់​ដោយ ស្ម័គ្រចិត្ត ដើម្បី​បំពេញ​កាតព្វកិច្ច​រត់​ឱ្យដល់​គោលដៅ​របស់ខ្លួន នឹង​ទទួលបាន​មេដាយ​អនុស្សាវរីយ៍​។​
​មាន​អ្នក​ចុះឈ្មោះ​ទាំង​ខ្មែរ​និង​បរទេស​រស់នៅ​ក្នុងប្រទេស​ប្រមាណ​ជាង​៣.០០០​នាក់ ហើយ​អ្នក​ដែល​ចូលរួម ទាំងអស់នេះ នឹង​ទទួលបាន​អត្ថប្រយោជន៍​ជា​ស្មារតី​សប្បុរសធម៌​មួយ ដែល​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​និង​គន្ធបុប្ផា នឹង​ទទួលបាន​រង្វាន់​ជា​សប្បុរសធម៌​ជួយ​ដល់​មន្ទីរ​ទាំងពីរ ក្នុង​មួយ​នាក់​៨​ដុល្លារ បានន័យថា​អ្នកចូលរួម​រត់​ពិតប្រាកដ បាន​បរិច្ចាគ​នូវ​លុយ​ចំនួន​៨​ដុល្លារ ជួយ​ដល់​មន្ទីរពេទ្យ​ទាំងពីរ​ខាងលើ​។​

សូមបញ្ជាក់ ទិវា​អន្តរជាតិ​រត់​ពាក់​កណ្តា ល​ម៉ា​រ៉ា​តុង​អង្គរវត្ត​ខេត្តសៀមរាប គណៈ​ក ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា មិនអាច​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឲ្យ​ដូច​រៀងរាល់ឆ្នាំ​បាន​នោះទេ ព្រោះ​សន្ទុះ​កើនឡើង​នៃ​មេរោគ​កូ​វីដ ១៩ នៅ​ប្រទេសជិតខាង​ស្ថិតក្នុង​កម្រិត ខ្ពស់ ដូច្នេះហើយ​ទើប​សម្រេចចិត្ត​ប្ដូរ​ឥ​រិ យាប​ថ​នៃ​ការរត់​ទៅជា​រត់​ដោយ​ស្ម័គ្រចិត្ត​ខ្លួនឯង (VIRTUAL)​នៅ​ថ្ងៃទី​៦ និង​៧ កុម្ភៈ​នេះ​។​
ចំពោះ​លទ្ធផល​គឺ​សាមីខ្លួន​ត្រូវ​ផ្ញើ​តាម រយៈ​Manulife MOVE App​ដើម្បី​ទទួល​មេដាយ​ក្នុងករណី​ដែល​ការរត់​នោះ​បានទទួល​ថិរវេលា​ល្អ ។ អ្នករត់​ត្រូវតែមាន​ភាពស្មោះត្រង់​លើ​លទ្ធ ផល​របស់ខ្លួន​ទាំង​អ្នករត់​៣​គីឡូម៉ែត្រ ៥​គី ឡូ​ម៉ែត្រ ១០​គីឡូ ម៉ែត្រ និង​២១​គីឡូម៉ែត្រ ។ អ្នកចូលរួម​រត់​ត្រូវតែ​បង្ហាញ​ពី​ភាពស្មោះត្រង់​របស់ខ្លួន​ក្នុងការ​ផ្ដ់​ពី​លទ្ធផល​ត្រឹមត្រូវ​ដែល​ខ្លួន​បាន​រត់ ។​
សូម​បញ្ជាក់ដែរថា ដំបូង​ឡើយ​គណៈ ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា​និង​គណៈ កម្ម​ការរៀបចំ​ការប្រកួត​គ្រោង​បើក​ការ​ប្រ កួត​ទិវា​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អង្គរវត្ត​លើក​ទី​២៥ នៅ​អង្គរវត្ត​ខេត្តសៀមរាប​នៅ​ថ្ងៃទី​២៤​ខែមករា​ឆ្នាំ​២០២១​។ សម្រាប់​ទិវា​រត់​នេះ ដោយ​មិន​អនុញ្ញាត​ឲ្យ​បរ ទេស​ដែល​រស់នៅ​ក្រៅប្រទេស​ចូលរួម​ឡើយ​ដោយ​អនុញ្ញាត ឲ្យ​ជនបរទេស​រស់នៅក្នុង​ប្រទេស​តែប៉ុណ្ណោះ​៕​

អត្ថបទដែលជាប់ទាក់ទង