ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេត្តកណ្តាល ប្រកាស​បើក​ការប្រកួត​កីឡា បាល់ទាត់​វ័យចាស់ និង​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​

52

​ភ្នំពេញ​៖​លោក ពៅ វណ្ណា ប្រធានការិយាល័យ​អប់រំ​កាយ និង​កីឡា​នៃ​មន្ទីរអប់រំ​កាយ និង​កីឡា​ខេត្ត កណ្តាល​នា​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២១​អញ្ជើញ​ចូលរួម​បើក​កិច្ចប្រជុំ​បទបញ្ជា និង​ចាប់​ពូ​ល​នៃ​ព្រឹត្តិការណ៍​ការប្រកួត​កីឡាបាល់ទាត់​វ័យចាស់ និង​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​ខេត្តកណ្តាល​ប្រចាំឆ្នាំ​២០២១ រយៈពេល​៦​ថ្ងៃ​ចាប់ពី​ថ្ងៃទី​៥​ខែកុម្ភៈ​ដល់​ថ្ងៃទី​១០​ខែកុម្ភៈ​ឆ្នាំ​២០២១ នាទី​លាន​បាល់ទាត់​ស្រុក​កោះធំ​និង​នៅ​មន្ទីរអប់រំ​កាយ និង​កីឡា​ខេត្តកណ្តាល​។​

លោក ពៅ វណ្ណា ប្រធានការិយាល័យ​អប់រំ​កាយ និង​កីឡា បាន​និយាយថា ការប្រកួត​កីឡាបាល់ទាត់​វ័យចាស់ និង​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ តម្រូវ​ឲ្យ​ក្រុម​ចូលរួម​ទាំងអស់​ត្រូវ​គោ​ពរ​តាម​ការណែនាំ របស់​ក្រសួងសុខាភិបាល ក្រសួង​អប់រំ យុវជន និង​កីឡា និង​អង្គការ​សុខភាព​ពិភពលោក​ដោយ​ប្រុងប្រយ័ត្ន​ខ្ពស់ គឺ​គ្រប់​កីឡាករ​-​កីឡាការិនី​ត្រូវ​វាស់​កម្តៅ លាងដៃ​ទឹក​អា​ស់កុល ។​
​លោក​បាន​បន្តថា​ការប្រកួត​កីឡាបាល់ទាត់​វ័យចាស់​និង​យុវជន អាយុ​ក្រោម​១៨​ឆ្នាំ​ខេត្តកណ្តាល​ប្រចាំឆ្នាំ​២០២១​មាន​១៣​ក្រុម ចូលរួម​ក្នុងនោះ​ក្រុមបាល់ទាត់​យុវជន​មាន​៩​ក្រុម ដោយ​ធ្វើការ​ប្រកួត​ចាញ់​ធ្លាក់​តែម្តង​មិនមាន​ការបែងចែក​ជា​ពូ​ល​ឡើយ ចំណែក​បាល់ទាត់​វ័យចាស់​មាន​៤​ក្រុម​សម្រាប់​ការប្រកួត​ដូច​យុវជន​ដែរ​។​
​ចំពោះ​ក្រុមបាល់ទាត់​យុវជន​ទាំង​៩​ក្រុម​រួមមាន​៖ ក្រុមបាល់ទាត់​យុវជន​ចចក​អំណាច​KFG ក្រុមបាល់ទាត់​យុវជន​ស្ម័គ្រចិត្ត ក្រុមបាល់ទាត់​យុវជន​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ពាន​រាំង ក្រុមបាល់ទាត់​យុវជន​វិទ្យាល័យ​កោះធំ ក្រុមបាល់ទាត់​យុវជន អាន់​លឺ FC ក្រុមបាល់ទាត់​យុវជន​វិទ្យាល័យ​ជ័យ​វ​រ័​ន្ម​ទី​៧ ក្រុមបាល់ទាត់​យុវជន ប៊ុន រ៉ានី ហ៊ុន សែន ព្រែក​តា​ដួង ក្រុមបាល់ទាត់​យុវជន​សាលា​តម្រង​ទិស​បាល់ទាត់​ខេត្ត​អាយុ​ក្រោម​១៨​ឆ្នាំ និង​ក្រុមបាល់ទាត់​យុវជន​សាលា​តម្រង​ទិស​បាល់ទាត់​ខេត្ត​។​
​រីឯ​ក្រុមបាល់ទាត់​វ័យចាស់​តាខ្មៅ ក្រុមបាល់ទាត់​វ័យចាស់​រីករាយ ក្រុមបាល់ទាត់​វ័យចាស់​ស្នងការ​ខេត្តកណ្តាល និង​ក្រុមបាល់ទាត់​វ័យចាស់​មន្ទីរអប់រំ​កាយ និង​កីឡា​ខេត្តកណ្តាល​៕​

អត្ថបទដែលជាប់ទាក់ទង