ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាលកម្ពុជា គ្រោងបង្កើត ព្រលានយន្ដហោះថ្មី នៅខេត្ដកោះកុង ខ្នាតអន្ដរជាតិ

157

កោះកុង៖ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនិង កសាង
ព្រលានយន្តហោះ ក្នុងតំបន់ ថ្មីមួយទៀតនៅក្នុង ខេត្តកោះកុង ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច និងវិស័យទេសចរណ៍ ។
លោក សុខ សុទ្ធី អភិបាល រងខេត្តកោះកុង បានមានប្រសាសន៏ឲ្យដឹងបែបនេះ កាលពីថ្ងៃទី០៦ កុម្ភៈនេះថា៖ ព្រលាន យន្ដហោះថ្មីមួយនឹងត្រៀមលេច ចេញជារូបរាងក្នុងពេលខាងមុខ ក្រោយគម្រោងវិនិ យោគ នៅខេត្តកោះកុងទទួល បានការយល់ព្រមពីរាជរដ្ឋាភិបាលកម្ពុជា ដោយអនុញ្ញាតឲ្យអ្នក វិនិយោគសាងសង់ព្រលាន យន្តហោះក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
លោកបានបន្តថា គម្រោង របស់រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យក្រុមហ៊ុន ក្នុងស្រុកនិងក្រៅស្រុកវិនិយោគ លើការ សាងសង់ ព្រលានយន្តហោះថ្មី នៅខេត្តកោះកុង គឺនៅលើដីអតីតព្រលានយន្តកោះកុង ស្ថិតនៅក្រុងខេមរភូមិន្ទ ប៉ុន្តែក្រោយមកក៏បានសម្រេចប្តូរទីតាំងទៅ ភូមិកោះប៉ោ ស្រុកមណ្ឌលសីមាវិញដោយទីតាំងចាស់មានផលប៉ះពាល់ច្រើន ពេក ។ យើងមានគម្រោងព្រលានយន្តហោះថ្មីមួយទៀត គឺស្ថិតនៅក្នុងចន្លោះរវាងទួលគគីរនិងឃុំតាតៃនៅក្នុងស្រុកមណ្ឌលសីមា ហើយនឹងស្រុកកោះកុង ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនបាងកកអ៊ែរវេ និងក្រុមហ៊ុនក្នុងស្រុកហើយរាជរដ្ឋាភិបាលបានផ្ដល់ផ្ទៃដីប្រហែលជា៥០០ហិកតា សម្រាប់ការវិនិ យោគទៅលើព្រលានយន្តហោះនេះ ហើយឥឡូវនេះខាងក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលបានកំពុងសិក្សារៀបចំទីតាំងតែម្ដង ។
លោកបានបន្ថែមថា គម្រោងនៃការវិនិយោគព្រលានហោះនេះ ត្រូវបានធ្វើឡើងរវាងក្រុមហ៊ុនឧកញ៉ា លី យ៉ុងផាត់ និងក្រុមហ៊ុន Bangkok Airway របស់ថៃ ដែលនឹងចំណាយទឹកប្រាក់ប្រមាណជា៤០ លានដុល្លារអាមេរិក លើផ្ទៃដីទំហំប្រមាណ៥០០ហិកតា ស្ថិតនៅភូមិកោះប៉ោ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
សូមបញ្ជាក់ថា ក្រៅពីគម្រោង សាងសង់ព្រលាន យន្ដហោះថ្មីមួយនេះ ក៏មានព្រលានយន្ត ហោះខ្នាតអន្តរជាតិមួយទៀត ស្ថិតនៅទិសនិរតីនៃប្រទេស ក្នុងខេត្តកោះកុង ដែលបច្ចុប្បន្ននេះសាងសង់ជិតរួចរាល់ហើយ ៗ គ្រោងនឹងសាកល្បងហោះហើរ នៅចុង ឆ្នាំ២០២១នេះ ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង