ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌបឹងកេងកង ធ្វើការណែនាំដល់អ្នកលក់ដូរ តាមចិញ្ជើមផ្លូវគិតគូ ពីផលប៉ះពាល់សណ្ដាប់ធ្នាប់និងអនាម័យ បរិស្ថាន

64

 

ភ្នំពេញ៖នៅសាលាខណ្ឌបឹងកេងកង កាលពីព្រឹកថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២១នេះរដ្ឋបាលខណ្ឌបឹងកេងកង លោក ធឹម សំអាន អភិបាល នៃគណ:អភិបាលខណ្ឌបឹងកេងកង បានរៀបចំជួបសំណេះសំណាលគ្នាជាមួយបងប្អូនប្រជាជនដែលជាអាជីវករប្រកបមុខរបរលក់ដូរទំនិញឬអីវ៉ាន់និងគ្រឿងបរិភោគនៅលើចិញ្ចើមផ្លូវសាធារណ: ដែលស្ថិតនៅតាមបណ្ដោយផ្លូវ៤៣០ និងបណ្ដោយផ្លូវ៤០២ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញហើយការងារនេះដោយមានការអញ្ជើញចូលរួមពីលោក~លោកស្រីអភិបាលរងខណ្ឌ ចៅសង្កាត់ទំនប់ទឹក ប្រធានការិយាល័យ លោកមេប៉ុស្ដិ៍សង្កាត់ទំនប់ទឹក និង បងប្អូនអាជីវករលក់ដូរទាំងអស់នៅក្នុងបណ្ដោយផ្លូវខាងលើមកចូលរួមស្ដាប់ការណែនាំពីសំណាក់លោកអភិបាលខណ្ឌ។
ខណៈនោះដែរលោកអភិបាលខណ្ឌបឹងកេងកងធឹម សំអានបានមានប្រសាសន៍លើកឡើងដោយធ្វើការណែនាំទៅដល់បងប្អូនអាជីវករលក់ដូរទាំងអស់ ដោយស្នើអោយលក់ដូរមានរបៀបរៀបរយសណ្ដាប់ធ្នាប់ល្អជៀសវាងការប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងខូចសោភ័ណភាពទីក្រុង និង មានភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរទាំងថ្មើរជើង និងដោយយានជំនិះនានាផងដែរ។
ជាមួយគ្នានោះដែរលោកធឹម សំអានអភិបាលខណ្ឌបឹងកេងកងសង្ឃឹមដោយជឿជាក់ថាចំពោះបងប្អូនអាជីវករលក់ដូរទាំងអស់និងមានការទទួលខុសត្រូវខ្ពស់ចំពោះខ្លួនឯងក្រោយពីមានការណែនាំក្នុងការលក់ដូរនៅតាមដងផ្លូវ ដើម្បីទីក្រុងស្អាតមានសណ្ដាប់ធ្នាប់របៀបរៀបរយល្អ សុវត្ថិភាពផងដែរពោលគឺទីក្រុងស្អាតគឺផ្ដើមចេញពីយើងទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង