ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កាកបាទក្រហមកម្ពុជា ផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋក្រីក្រជាង៣០គ្រួសារ នៅខណ្ឌទួលគោក

49

ភ្នំពេញ៖ ក្រុមការងារអនុសាខា កាកបាទក្រហមកម្ពុជា ខណ្ឌទួលគោក នៅព្រឹក ថ្ងៃទី០៦ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅសាលាសង្កាត់ផ្សារដេប៉ូទី២ បានរៀបចំពិធីសាកសួរសុខទុក្ខនិងចែក អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់ចាស់ជរា១០គ្រួសារ ស្រ្តីមេម៉ាយ១០គ្រួសារ ជនពិការ៣គ្រួសារ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត១០គ្រួសារសរុបចំនួន៣៣គ្រួសាររស់នៅសង្កាត់ផ្សារដេប៉ូទី២ ដោយបានការចូលរួមជាកិត្តិយសពីលោកកិត្តិនីតិកោសលបណ្ឌិត ឱម យុិនទៀង

   ក្នុងនាមអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌទួលគោក លោកកិត្តិនីតិកោសលបណ្ឌិត ឱម យុិនទៀង បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែបានគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោលគឺ កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោលឡើយ។

លោកកិត្តិនីតិកោសលបណ្ឌិត ឱម យុិនទៀង ក៏បានអំពាវនាវដល់លោកតាលោកយាយបងប្អូនទាំងអស់យកចិត្តទុកដាក់ពីសុខភាពជាពិសេសបន្តការពារនិងរក្សាអនាម័យជានិច្ចតាមការណែនាំរបស់ក្រសួងសុខាភិបាល ដេីម្បីចូលរួមទប់ស្កាត់បង្ការហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ទាំងអស់គ្នា ដោយផ្តើមចេញពីខ្លួនយើង

   គួរបញ្ជាក់ថាអំណោយមនុស្សធម៌ដែលបានចែកជូនក្នុង១គ្រួសារៗទទួលបាន៖អង្ករ២៥គីឡូក្រាម មី១កេសទឹកត្រី១យួរ និងថវិកាចំនួន៤មុឺនរៀល

 

អត្ថបទដែលជាប់ទាក់ទង