ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉ូលិស​ចាប់ស្រ្តីម្នាក់វាយ​ខ្នោះ លួច​លុយ​បាន​ជាង​៧​ពាន់​ដុល្លារ​

42

 

​ភ្នំពេញ ៖ កម្លាំង​នគរបាល​រដ្ឋបាល​ក្រាំងធ្នង់ កាលពី​រសៀល​នៅ​ថ្ងៃទី​៥ ខែកុម្ភ​: ឆ្នាំ​២០២១ បាន​ចាប់​ស្ត្រីជន​សង្ស័យ​ម្នាក់ ករណី​លួច​កាបូប​លុយ​នៅក្នុង​ផ្សារ​ឈូក​មាស ផ្លូវ​បេតុង ភូមិ​ក្រាំង​អង្ក្រង់ សង្កាត់​ក្រាំងធ្នង់​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនសង្ស័យ​ឈ្មោះ សួន​ស្រី​នាង ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​អណ្តូង សង្កាត់​គោក​រការ ខណ្ឌ​ព្រែក​ព្នៅ ។ បាន​លួច​យក​កាបូប​មាន​លុយ​ដុល្លារ​ចំនួន ៧.៤៥០​ដុល្លារ​។ កាបូប​របស់​ជនរងគ្រោះ​ឈ្មោះ ហ៊ិ​ន សុ​ផា​ឡែ​ន ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជា​បុគ្គលិក​ផ្នែក​គណនេយ្យ​ក្រុមហ៊ុន LFSS ស្នាក់នៅ​សង្កាត់​គោក​រការ ខណ្ឌ​ព្រែក​ព្នៅ ។​
​សម្ភារ​មាន​កាបូប​មាន​លុយ​ដុល្លារ ៧.៤៥០​ដុល្លារ ប្រគល់ឱ្យ​ម្ចាស់​វិញ ។ បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្តតាម​នីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង