ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្នាំញៀន​៤០០​គីឡូក្រាម ត្រូវបាន​កងទ័ពជើងទឹក ប្រទះឃើញ​ក្បែរ​កោះ​ពូ​លូ​វៃ​ពេល​កំពុង​ល្បាត​

139

 

​ភ្នំពេញ ៖ ថ្នាំញៀន​ប្រភេទ Ketamine ចំនួន​ប្រមាណ​ជា​៤០០​គីឡូក្រាម ត្រូវបាន​កងទ័ពជើងទឹក នៅ​ការពារ​កោះ​ពូ​លូ​វៃ ប្រទះឃើញ​ក្បែរ​កោះ ពេល​កំពុង​ល្បាត កាលពី​ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២១ ដែល​ខាង​កងទ័ព​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា ទំនង​ជាមាន​អ្នក​ផ្លុ​ង​ចោល​។​

​បន្ទាប់ពី​បាន​ប្រទះឃើញ​ហើយ​នោះ យោធា​បាន​ប្រមូលយក មក​ប្រគល់​មក​កម្លាំង​ទីបញ្ជាការ​ជួរមុខ គណៈកម្មាធិការ​ជាតិ សន្តិសុខ​លម្ហ​សមុទ្រ ដើម្បី​ចាត់ចែង​បន្ត​។​

​លោក​ឧ​ត្ត​មនា​វី​ឯក ទៀ សុខា មេបញ្ជាការរង​កង​ទ​ព័​ជើង​ទឹក និង​ជា​មេបញ្ជាការ​ទីបញ្ជាការ​ជួរមុខ គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ បាន​នាំយក​ថ្នាំញៀន​ទាំងនោះ មកដល់​ទីបញ្ជាការដ្ឋាន​ជួរមុខ គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ នៅ​ព្រឹក​ថ្ងៃ​០៧ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ កំពុង​សហការ​ត្រួតពិនិត្យ តាម​បច្ចេកទេស​។​

​ទោះជា​យ៉ាងនេះ​ក្តី ភ្លាមៗ​សមត្ថកិច្ច​ចម្រុះ នៅ​មិនទាន់​ស្រាវជ្រាវ​ដឹង ពី​ប្រភព​ថ្នាំញៀន​នេះ និង​កំពុង​បន្ត​រាប់​ចំនួន​ផ្លូវការ ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់​៕​

អត្ថបទដែលជាប់ទាក់ទង