ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះសង្ឃមួយអង្គនិងក្មេងស្រីម្នាក ទំនាក់ទំនងគ្នាតាមរយៈឆាតហ្វេសប៊ុក ហើយបានស្រឡាញ់គ្នា បានរួមភេទញឹកញាប់

91

 

បន្ទាយមានជ័យ៖ នៅថ្ងៃទី០៦ កុម្ភៈ ២០២១ ក្រោយពីទទួលបានពាក្យបណ្ដឹងរបសឪពុកជនរងគ្រោះឈ្មោះ ដាំ សូរ៉ាប៉ា ភេទប្រុស អាយុ៤៥ឆ្នាំ ថាមានករណីព្រះសង្ឃរួមភេទជាមួយក្មេងស្រី កើតឡើងនៅចំណុចក្នុងកុដ្ឋនៅវត្តសុវណ្ណគីរីភ្នំជញ្ជាំង ស្ថិតក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្ត បន្ទាយមានជ័យទើបកម្លាំងមូលដ្ឋាន អាវុធហត្ថ ស្រុកព្រះនេត្រព្រះ ដឹកនាំដោយលោក វរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការ មូលដ្ឋាន អាវុធហត្ថ ស្រុក សហការជាមួយមន្ទីរធម្មការ និងសាសនាខេត្តបានចុះដល់កន្លែងកើតហេតុ ហើយមន្ត្រីមន្ទីរធម្មការបានរៀបចំពិធីផ្សឹកលោកសង្ឃឈ្មោះ ម៉ាន់ មុំ ដែលជាអ្នកប្រព្រឹត្តខុស ហើយប្រគល់ឱ្យកម្លាំងមូល អ.ហ ស្រុក ចាត់ការតាមនីតិវិធី។

លោក វរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី បានឱ្យដឹងថា ជនសង្ស័យជាសង្ឃឈ្មោះ ម៉ាន់ មុំ ហៅ ព្រែក ក្រោយពីកម្លាំងជំនាញសាកសួរចម្លើយ បានឆ្លើយសារភាពថា រូបគេនៅជាសង្ឃបានស្គាល់ជាមួយនារីឈ្មោះ ម.ស.ព អាយុ១៤ឆ្នាំ ក្នុងពិធីបុណ្យសពលោកគ្រូនៅវត្តស្រមោច ក្នុងកំឡុងឆ្នាំ២០២០ ហើយក៏មានការទំនាក់ទំនងគ្នាតាមរយៈឆាតហ្វេសប៊ុក ហើយក៏បានស្រឡាញ់គ្នាតែម្តង ព្រមទាំងបានរួមភេទជាមួយគ្នាជាញឹកញាប់ផងដែរនៅក្នុងកុដ្ឋរបស់ខ្លួននៅវត្តគីរីភ្នំជញ្ជាំង ស្រុកព្រះនេត្រព្រះ ហើយនៅថ្ងៃទី០២ កុម្ភៈ ២០២១ នារី ឈ្មោះ ម.ស.ព បានមករួមភេទជាមួយរូបគេនៅក្នុងកុដ្ឋដដែល ហើយដេកនៅក្នុងកុដ្ឋជាមួយរូបរហូតដល់ភ្លឺ ព្រឹកឡើងទើបត្រឡប់ទៅផ្ទះវិញ រហូតដល់ថ្ងៃទី០៦ កុម្ភៈ ២០២១ ស្រាប់តែមានសមត្ថកិច្ច និងមន្ត្រីមន្ទីរធម្មការ និងសាសសនា ខេត្ត បានចុះមកដល់វត្ត ហើយធ្វើពិធីផ្សឹករូបគេ ហើយប្រគល់ឱ្យសមត្ថកិច្ចឃាត់ខ្លួនពីបទរួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំតែម្ដង។

ជនសង្ស័យ ត្រូវបានកម្លាំងមូលដ្ឋាន អាវុធហត្ថ ស្រុកព្រះនេត្រព្រះ កសាងសំណុំរឿងបញ្ជូនទៅការិយាល័យប្រឆាំងការជួញដូរមនុស្ស អាវុធហត្ថ ខេត្តចាត់ការបន្ត បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យជំនាញ អាវុធហត្ថ ខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃទី០៧ កុម្ភៈ២០២១នេះ៕

អត្ថបទដែលជាប់ទាក់ទង