ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ញៀនថ្នាំដល់កម្រិត យកដែកកេះដុតផ្ទះឪពុកបង្កេីត ឆេះខ្ទេច នៅស្រុកថ្មគោល

79

បាត់ដំបង៖នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៩​និង​៣០នាទីព្រឹក នៅចំណុចក្រុមទី៣១ភូមិបល្ល័ង្កក្រោមឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង​បុរសឈ្មោះ សឺតសីលា អាយុ ៣០ ឆ្នាំរស់នៅភូមិឃុំខាងលើបានយកដែកកេះធ្វើសកម្មភាពដុតផ្ទះរបស់ឪពុកខ្លួនឈ្មោះ ពិត សឺតភេទប្រុសអា​យុ​​៥៦ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើបណ្ដាល​ឱ្យឆេះផ្ទះមួយខ្នងទំហំ ០៦ម៉ែត្រគុណនឹង០៧ម៉ែត្រ​ព្រមទាំងសម្ភារៈទ្រព្យសម្បត្តិបណ្តាលឱ្យឆេះអស់ទាំងស្រុង​ សរុបការខូចខាតជាប្រាក់ប្រមា​ណ​ ១៣,​០០០ដុល្លាអាមេរិក(មួយមុឺនបីពាន់ដុល្លាអាមេរិក ) ។

នៅពេលកេីតហេតុសមត្ថកិច្ចបានធ្វេីការឃាត់​ខ្លួនជនសង័្សយខាងលេី​ ធ្វេីការស្រាវជ្រាវ​អំពោះមូលហេតុដែលនាំដល់ការដុតបំផ្លាញលំនៅដ្ឋាននេះ​ តែអ្វីដែលជាចម្លេីយសារភាពរបស់ជនសង័្ស​យនោះគឺដោយសារតែខ្លួនប្រេីប្រាស់គ្រឿង​ញៀនច្រេីន។

នៅពេលនេះសមត្ថកិច្ចនគរបាលកំពុងរៀបចំចាត់វិធានការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង