ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត​ម៉ាក​ព្រូស បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បាក់​អស់​២​កង់ ហើយនាំគ្នារត់បាត់អស់​

143

 

​ភ្នំពេញ ៖ បុរស​ម្នាក់​រួម​អ្នកដំណើរ​បើករថយន្ត​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន បាន​បួង​ង្កូ​ត​ជ្រុល​ទៅបុក​នឹង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្តាល​ឲ្យ​បាក់​អស់​២​កង់ ចំណែកឯ​រថយន្ត​វិញ​រង​ការខូចខាត​ខ្ទេច​ផ្នែក​ពី​ខាងមុខ​ស្ទើរ​ទាំងស្រុង​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២ និង​១៥​នាទី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ចន្ទ​ទី​៨ ខែកុម្ភៈ ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​២១៧ ក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​អ្នក​មីង​ម្នា​ក់នៅ​កន្លែងកើតហេតុ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បានឃើញ​រថយន្ត​ម៉ាក​ព្រូស​មួយគ្រឿង ពណ៌​ទឹកប្រាក់​ពាក់​ផ្លាកលេខ​ព្រះសីហនុ​2-AZ 07 71 បើកបរ​ដោយ​បុរស​ម្នាក់ និង​អ្នករួមដំណើរ​៣​នាក់​ទៀត ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​២១៧ ក្នុងទិសដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​បួង​ចង្កូត​ជ្រុល​ទៅបុក​និង​របាំង​ថ្មរ​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​២​កង់​។ ចំណែក​តៃកុង​រថយន្ត​និង​អ្នករួមដំណើរ​បើកទ្វារ​រត់គេចខ្លួន​បាត់ស្រមោល បន្សល់ទុក​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន សហការ​ជាមួយនឹង​ខាង​ជំនាញ​ចរាចរណ៍​ខណ្ឌ​៧​មករា ចុះមក​ដល់​រួច​ប្រគល់​តួនាទី​នេះ​ទៅ​ឲ្យ​ខាង​ចរាចរណ៍​ជំនាញ​ក្រុង វាស់វែង​យក​រថយន្តស្ទូច​មក​ស្ទូច​យក​រថយន្ត​បង្ក​ខាងលើ ទៅ​រក្សាទុក​នៅ​ខាង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕

អត្ថបទដែលជាប់ទាក់ទង