ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត​ព្រូស បើក​បំពាន​ស្តុ​បក្រហម បុក​រថយន្ត​LexusRX300 ខ្ទេចទាំងសងខាង

43

 

​ភ្នំពេញ ៖ បុរស​ម្នាក់​ បាន​បើករថយន្ត​ក្នុង​ល្បឿន​លឿន ទាំង​បំពាន​ស្តុ​ប​បុក​រថយន្ត LexusRX300 កំពុងតែ​ឆ្លងផ្លូវ​ចំពាក់​កណ្តាល​ពេញទំហឹង បណ្តាល​ឲ្យ​ខ្ទាត​ទៅបុក​បង្គោល​ស្លាកស​ញ្ញា​បាក់​អស់​២​ដើម​ប​ន្តែ​ម​ទៀត​។ ចំណែកឯ​រថយន្ត​វិញ រង​ការខូចខាត​ខ្ទេច​ទាំងសងខាង​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៤ និង​៣០​នាទី​ទៀបភ្លឺ ឈានចូល​ថ្ងៃ​ចន្ទ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ហាណូយ ត្រង់ចំណុច​ស្តុ​ប​២៤​ម៉ោង ក្នុ​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច នៅ​ប្រចាំ​ការជាប់​នឹង​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គាត់​បានឃើញ​រថយន្ត​ម៉ាក LexusRX300 ពណ៌​ស​មួយគ្រឿង​ពាក់​ផ្លាកលេខ​2-AT 2849 បើកបរ​ដោយ​បុរស​ម្នាក់ និង​អ្នករួមដំណើរ​២​នាក់​ទៀត ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ម៉ុង​ឬ​ទ្ធី ក្នុងទិសដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿន​មធ្យម ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ទៀត ម៉ាក​ព្រូស​ពណ៌​ឈាមជ្រូក​ពាក់​ផ្លាកលេខ ភ្នំពេញ​2-AS 8446 បើកបរ​ដោយ​បុរស​ម្នាក់​រួម​អ្នកដំណើរ​ជា​ស្ត្រី​ម្នាក់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​ហាណូយ ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង​ក្នុង​ល្បឿន​លឿន​ទាំង​បំពាន​ស្តុ​ប​ក្រហម មិន​គោរព​ច្បាប់​ចរាចរណ៍​មក​បុក​ចំពាក់​កណ្តាល​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​LexusRX300 ខ្ទាត​ទៅបុក​នឹង​បង្គោល​ស្លាក​សញ្ញា​បាក់​អស់​២​ដើម​ប​ន្តែ​ម​ទៀត​។ សំណាងល្អ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ មិន​បង្ក​ឲ្យ​មាន​បួស​ស្នាម​ទៅដល់​ភាគី​ម្ចាស់​រថយន្ត​ទាំងសងខាង​នោះទេ និង​មិន​បង្ក​ឲ្យ​មាន​ប៉ះពាល់​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​គាត់​កំពុងតែ​រួម​ដំណើរ នៅតាម​ដងផ្លូវ​នោះដែរ រង​ការខូចខាត​តែ​រថយន្ត​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន សហការ​ជាមួយនឹង​ខាង​ជំនាញ​ចរាចរណ៍​ខណ្ឌ​សែន​សុខ ចុះមក​ដល់​រួច​ក៏បាន​ប្រគល់​តួនាទី​នេះ​ទៅ​ឲ្យ​ខាង​ចរាចរណ៍​ជំនាញ​ក្រុង វាស់វែង​យក​រថយន្តស្ទូច​មក​ស្ទូច​យក​រថយន្ត​ទាំង​២​គ្រឿង យកទៅ​រក្សាទុក​នៅ​ខាង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ៕

អត្ថបទដែលជាប់ទាក់ទង