ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ច​ប៉ូលិស​កៀនស្វាយ បង្ក្រាប​កន្លែង​ជល់​មាន់​ដាក់​លុយ​

39

​កណ្ដាល ៖ លោក​អធិការ​ប៉ូលិស​ស្រុក​កៀនស្វាយ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៨​ខែកុម្ភៈ​នេះ​ថា កាលពី​ម៉ោងជាង​១១​ថ្ងៃត្រង់​នា​ថ្ងៃទី​៧​ខែកុម្ភៈ​ឆ្នាំ​២០២១​នេះ កម្លាំង​នគរបាល​ស្រុក​កៀនស្វាយ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​រដ្ឋបាល​កំពង់​ស្វាយ និង​កម្លាំង​ប្រជា​ការពារ​ឃុំ​កំពង់ស្វាយ ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ស្មុគស្មាញ ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព ក្នុង​មូលដ្ឋាន ភូមិ​ព្រែក​ដូង​ពីរ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។​
កងកម្លាំង​បាន​ប្រទះឃើញ​មនុស្ស​មួយក្រុម កំពុង​លេងល្បែង​ជល់​មាន់​ដាក់​លុយ ហើយ​ពេលនោះ​កម្លាំង​យើង​ក៏​ចុះ​ទៅបាន​បង្ក្រាប​ចាប់បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ តាក់ ម៉ៅ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ​មានមុខ​របរ​ជាង​ធ្វើ​ប៉ោត មាន​ទីលំនៅ​ភូមិ​កំពង់ស្វាយ​២ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។​

​វត្ថុតាង​ចាប់យក​រួមមាន មាន់​ជល់​ចំនួន​០៦​ក្បាល កន្ត្រក​ដាក់​មាន់​ចំនួន​០៧ ស្កុ​តរុំ​ខ្នាយ​មាន់​ចំនួន​៥៤​ដុំ ជញ្ជីង​ថ្លឹង​មាន់​ចំនួន​០១ ស្បែកជើង​០៤​គូរ​។​
​បច្ចុប្បន្ន​វត្ថុតាង និង​អ្នកប្រព្រឹត្ត​ល្បែង​ជល់​មាន់ ឈ្មោះ​តាក់ ម៉ៅ ប​ញ្ចូ​ន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង