ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រកួត​កីឡា​វាល​កូន​បាល់ ជើងឯក​ថ្នាក់ជាតិ​២០២០ ចាប់ផ្ដើម​ពី​ម្សិល​ម៉ិ​ញ​

55

​ភ្នំពេញ​៖​ការប្រកួត​កីឡា​វាល​កូន​បាល់​កម្ពុជា​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២០ បានចាប់ផ្ដើម​ហើយ​កាលពី​ថ្ងៃទី​៧​ហើយ ដែល​ការប្រកួត​នេះ​នឹង​បញ្ចប់​នៅ​ថ្ងៃទី​១០​កុម្ភៈ ។

​លោក ជា ពៅ អគ្គលេខាធិការរង​សហព័ន្ធ​កីឡា​វាល​កូន​បាល់​កម្ពុជា​បាន​ប្រាប់​ឲ្យ​ដឹងថា ការប្រកួត​ឆ្នាំនេះ​មាន​កីឡាករ​-​កីឡាការិនី​ចូលរួម​ចំនួន​៤៨​នាក់​ក្នុង​កីឡាករ​៤៤​នាក់ និង​កីឡាការិនី​៤​នាក់​មកពី​១០​ខេត្ត​ក្រុង​រួមមាន​ក្លិប​ខេមរភូមិន្ទ ក្លិប​ឌី​វេន​ខូ ក្លិប​ខេត្តបាត់ដំបង ក្លិប​ខេត្តសៀមរាប ក្លិប​អង្គការ​អរុណ​រៈ ក្លិប​សុខា​រិ​ទ្ធ ក្លិប​ខេត្ត​កែប ក្លិប​កណ្តាល ក្លិប​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្លិប​ខេត្តព្រះវិហារ​។​
សម្រាប់​អ្នក​ដែល​ប្រជែង​បាន​ជើងឯក​ក្នុង​ព្រឹត្តិការណ៍​នេះ​នឹង​ក្លាយជា​កីឡាករ កីឡាការិនី​ជម្រើសជាតិ និង ក្លាយជា​
​បេក្ខជន​សម្រាប់​ស៊ី​ហ្គេម​លើក​ទី​៣១​ឆ្នាំ​២០២១​នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម ។​នេះ​ជាការ​ប្រកួត​ដោយ​ប្រើប្រាស់​ថវិកា​របស់​ក្រសួង​អប់រំ​យុវជន និង កីឡា ។​

​វិញ្ញាសា ដែល​ដាក់​ឲ្យ​ប្រកួតប្រជែង​មាន​ចំនួន​៤​រួមមាន វិញ្ញាសា​វាយ​ឯកត្តជន​បុរស​១​នាក់​ទល់​១​នាក់ វិញ្ញាសា​វាយ​ឯកត្តជន​នារី ១​នាក់​ទល់​១​នាក់ វិញ្ញាសា​វាយ​ឯកត្តជន​អាយុ​ក្រោម​១៨​ឆ្នាំ ១​នាក់​ទល់​១​នាក់ និង​វិញ្ញាសា​វាយ​គូ​។​
​សូមបញ្ជាក់ថា​សម្រាប់​ប្រភេទ​កីឡា​វាយ​កូន​បាល់ គឺជា​ប្រភេទ​កីឡា​ដ៏​មាន​សក្ដានុពល​មួយ​ដែល​កម្ពុជា តែងតែ​ដណ្ដើមបាន​មេដាយ​នៅក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម មិនតែប៉ុណ្ណោះ​កីឡា​វាយ​កូន​បាល់​កម្ពុជា​បាន​រក្សា​វត្តមាន នៅក្នុង​ព្រឹត្តិការណ៍​Davis-Cup ជាច្រើន​ឆ្នាំ​មកហើយ ៕​

អត្ថបទដែលជាប់ទាក់ទង