ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អធិការ​ខណ្ឌ​ឬ​ស្សី​កែវ​បន្ត​យក​អំណោយ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ចុះសួរសុខទុក្ខ​ក្រុមគ្រួសារ​សព​អតីតយុទ្ធជន​

76

​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០២១ លោក​វរសេនីយ៍ឯក ហ៊ាង ថា​រ៉េត អធិការនគរបាល​ខ​ណ្ឌ​ឫស្សីកែវ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដែលជា​ប្រធាន​សមាគម​អតីត​យុ​ទ្ឋ​ជន​រាជធានី​ភ្នំពេញ បាន​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​អតីត​យុ​ទ្ឋ​ជន​ជា​មន្ត្រីនគរបាល យោធា កងរាជអាវុធហត្ថ​ចូល​និវត្ត៍ ដែលមាន​ជីវភាព​ខ្វះខាត ចំនួន ៣៧​គ្រួសារ នៅ​អធិការដ្ឋាន​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។​

​ពិធី​នេះ ក៏មាន​ការចូលរួម​ពី​លោកស្រី ស៊ន សៀវ​មុ​ី ជំនួយការ​សម្តេច សាយ ឈុំ តំណាង​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ យឹម លាង អគ្គ​ស្នងការរង​នគរបាលជាតិ បាន​ចូលរួម​ឧបត្ថម្ភ ដល់​អតីត​យុ​ទ្ឋ​ជន នាពេលនេះ​ផងដែរ ។​

​លោក ហ៊ាង ថា​រ៉េត បាន​បញ្ជាក់ថា ជា​រើ​យៗ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ ដែលជា​ប្រធាន​អតីត​យុ​ទ្ឋ​ជន​រាជធានី​ភ្នំពេញ បាន​ក្រើនរំលឹក​ដល់​អធិការដ្ឋាន​ទាំង​១៤​ខណ្ឌ ត្រូវ​យកចិត្តទុកដាក់​ស្រាវជ្រាវ​រក​អតីត​យុ​ទ្ឋ​ជន​ដែលមាន​ជីវភាព​ខ្វះខាត​ប្រចាំថ្ងៃ ដើម្បី​ជួយឧបត្ថម្ភ​ដល់​គ្រួសារ​គាត់ ។​

​ជំនួសមុខ​អោយ​លោកស្នងការ លោក​អធិការ​ក៏បាន​កោត​ស​សើរ​ដល់​អតីត​យុ​ទ្ឋ​ជន ដែល​បាន​បំពេញ​តួនាទី​ភារកិច្ច​បាន​យ៉ាង​ល្អប្រសើរ​ដោយ​ទទួលបាន​លទ្ធផល​គួរ​ជាទី​មោទនៈ ។ លោក​បន្តថា បើ​មិនមាន​អំ ពូ ចាស់ៗ ដែលជា​អតីត​យុ​ទ្ឋ​ជន ដែលមាន​បទពិសោធន៍ បើ​គ្មាន​អតីត​យុ​ទ្ឋ​ជន ក្នុងការ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ក្មេងៗ​ជំនាន់​ក្រោយ​ទេៗ គឺ​គ្មាន​ថ្ងៃនេះ​ទេ ថ្ងៃនេះ​យើង​មាន​សុខសន្តិភាព​ពេញបរិបូរណ៍ ក៏ដោយ​សារ​អំ ពូ ជា​អតីត​យុ​ទ្ឋ​ជននេះ​ហើយ ។​

​លោ​ល ហ៊ាង ថា​រ៉េត បន្តទៀតថា លោក​និង​ធ្វើ​កម្ម​វិធីចែក​អំណោយ​បន្តិចបន្តួច នេះ​ជា​រៀងរាល់ឆ្នាំ​បន្តទៀត ដើម្បី​ជួយ​សម្រួល​នៅ​ជីវភាព​របស់​លោកពូ អ្នក​មីង ដែលជា​អតីត​យុ​ទ្ឌ​ជន ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ ដោយ​ក្នុង​ម្នាក់ៗ​បាន​ថវិកា ៥​ម៉ឺន​រៀល​, អង្ករ ០១​បេ​(២៥​គ​.​ក្រ​), មី ១​កេស​, ភេសជ្ជៈ ១​កេស​, ទឹក​សុទ្ធ ១​កេស​, និង​ទឹកត្រី​-​ទឹក​ស៊ី​អ៉ី​វ ០២​យួរ ជូន​ដល់ អតីតយុទ្ធជន នគរបាល​ខណ្ឌឫស្សីកែវ​។​

​លោក​អធិការ បាន​បន្តទៀតថា បើទោះបីជា​ក្នុងដំណាក់កាល ដែល​ពិភពលោក​កំពុងតែ​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​ជំងឺ​កូ​វីដ​១៩ យ៉ាងណាក៏ដោយ រដ្ឋាភិបាល​មាន​ចំណាត់ការ និង​វិធានការណ៍​យ៉ាង​តឹងរឹង ក្នុងការ​ទប់ស្កាត់បាន​ទាន់ពេលវេលា ក្នុង​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា ។ ជាពិសេស​ការជួបជុំ​ថ្ងៃនេះ​ក៏បាន​បង្ហាញ​អំពី​ប្រទេសជាតិ​មាន​សុខសន្តិភាព និង​ការយកចិត្ត​ទុក្ខ​ដាក់​របស់​រាជរដ្ឋាភិបាល តាមរយៈ​សមាគម​អតីត​យុ​ទ្ឋ​ជន អនុសាខា​សមាគម គ្រប់លំដាប់​ថ្នាក់ និង​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​រាជធានី និង​ក្រុមការងារ​ចុះជួយ​សង្កាត់ ដែល​តែង​ចុះ​ជួប​សំណេះសំណាល និង​នាំយក​នូវ​អំណោយ​មក​ឧបត្ថម្ភ​ដល់​គ្រួសារ​ដែល​ជួប​ការលំបាក​ក្នុងអំឡុងពេល​កូ​វីដ​១៩​នេះ​ផងដែរ ។​

អត្ថបទដែលជាប់ទាក់ទង