ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តំណាង​លោក​ឧកញ៉ា ពុង ឃាវ​សែ ចែក​អំណោយ​សប្បុរស​ធ​ម៏ ជូន​ពលរដ្ឋ​ទីទាល់​ក្រីក្រ​សហគម​ន៏​បុរី​រុងរឿង​២៣៤ គ្រួសារ ក្នុងឱកាស​ចូលឆ្នាំ​ចិន

50

 

​ភ្នំពេញ​៖ លោក ផន សុភាព ប្រធាន​ការដ្ឋាន​សាងសង់​ក្រុមហ៊ុន​អភិវឌ្ឍ​ន៏​OCIC តំណាង​ឲ្យ​លោក​ឧកញ៉ា ពុង ឃាវ​សែ អគ្គនាយក​ក្រុមហ៊ុន​OCIC នៅ​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បាន​ចែក​អំណោយ សប្បុរស​ធ​ម៏ ជូន​ដល់​ប្រជាពលរដ្ឋ​ទីទាល់​ក្រីក្រ ដែល​រស់នៅ​សហគម​ន៏​ក្នុង​បុរី​រុងរឿង​តំបន់​អភិវឌ្ឍន៍​ជ្រោយ ចង្វារ ក្នុងឱកាស​ចូលឆ្នាំ​ចិន ។
អំណោយ​ដែល​អាជ្ញាធរ​ខណ្ឌ និង​ក្រុមហ៊ុន OCIC​នាំយកមក​ផ្ដល់ជូន​បងប្អូន​ពលរ​ដ្ឋ​ទីទាល់​ក្រីក្រ​២៣៤​គ្រួសារ​នេះ រួមមាន​១​គ្រួសារ​ទទួលបាន​អង្ករ​៣០​គីឡូក្រាម​, ថវិកា​៥​ម៉ឺន​រៀល​រួមជាមួយ​សម្ភារ​ជាច្រើន​មុខ​ទៀត ។​

លោក ផន សុភាព បាន​បញ្ជាក់ថា ជា​រៀងរាល់ឆ្នាំ​វប្បធម៌​ចែករំលែក​ក្នុងឱកាស​បុណ្យចូលឆ្នាំ​, ភ្ជុំបិណ្ឌ និង​ពិធី​បុណ្យជាតិ​ផ្សេងទៀត តាម​ប្រពៃណីជាតិ​យើង ថ្នាក់ដឹកនាំ រដ្ឋបាល​ខណ្ឌ សង្កាត់ រួមសហការ​ជាមួយ​ក្រុមហ៊ុន​OCIC​តែងតែ​គិតគូរ​យក​ចិ​ត្ដ​ទុកដាក់​ពី​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ នៅ​មូលដ្ឋាន ពិសេស​ជីវភាព​គ្រួសារ​ប្រចាំថ្ងៃ អាជ្ញាធរ​តែងតែ​កៀរគរ​សប្បុរសជន​ឲ្យ​ជួយ​រំលែក​ទុក្ខលំបាក​ជានិច្ច ។​

លោក​បន្ដថា​៖ ការងារ​សប្បុរសធម៌​បែបនេះ រដ្ឋបាល​រាជធានី ខណ្ឌ សង្កាត់​បានធ្វើ​ជូន​គាត់ ចំនួន​២៧ លើក​មកហើយ​ដែរ បើ​គិត​ជា​ទឹកប្រាក់​មាន​ជាង​៧​រយ​លាន​រៀល​។ មិនតែប៉ុណ្ណោះ រដ្ឋបាល​ខណ្ឌ​-​សង្កាត់ ក៏បាន​ធ្វើ​ការងារ​ផ្នែក​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​និង​បានធ្វើ​ការសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​គណៈ បញ្ជាការ​ឯកភាព​គ្រប់លំដាប់​ថ្នាក់ ជាពិសេស គឺ​គណៈបញ្ជាការ​សង្កាត់ ព្រែក​តាសេក គណៈបញ្ជាការ សង្កាត់​ព្រែកលៀប គណៈបញ្ជាការ សង្កាត់​ជ្រោយចង្វារ និង​គណៈបញ្ជាការ​ខណ្ឌ​ជ្រោយចង្វារ ក្នុងការ​ចូលរួម​ថែ​រក្សាសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​យ៉ាង​ល្អប្រសើ​ផងដែរ ។

សូមបញ្ជាក់ថា​៖ ប្រជាពលរដ្ឋ ដែល​មក​ទទួល អំណោយ​នៅពេលនេះ កាលពីមុន​ពួកគាត់ រស់នៅ​ផ្ទះ​តូចៗ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ឬ​ប្រក់​ស្បូវ​នៅឡើយ មិនតែប៉ុណ្ណោះ​ពួកគាត់​រស់នៅ ជួប​ការលំបាក​យ៉ាងខ្លាំង​ដូចជា​៖ គ្មាន​ទឹកស្អាត​ប្រើប្រាស់ គ្មាន​ភ្លើងអគ្គិសនី រស់នៅ​លើទឹក​កខ្វក់ បរិស្ថាន​មិនល្អ ងាយ​រងគ្រោះ​ជាដើម​។ ក្រោយពី​តំបន់​ជ្រោយចង្វារ​នេះ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​ប្រគល់​សិទ្ធិ ឲ្យ​ក្រុមហ៊ុន​វិនិយោគទុន​
​អណិកជន​កម្ពុជា​OCIC ដើម្បី​ធ្វើការ​អភិវឌ្ឍ នៅ​តំបន់​នេះ ឲ្យ​ទៅជា​ទីក្រុង​រណប​ថ្មី​មួយទៀត នៅក្នុង​រាជធានី​ភ្នំពេញ ឃើញថា តំបន់​នេះ ត្រូវបាន​ផ្លាស់ប្តូរ​មុខមាត់​ថ្មី ស្របតាម​ការអភិវឌ្ឍ​របស់​ប្រទេសជាតិ​៕ . សំរិត​

អត្ថបទដែលជាប់ទាក់ទង