ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូន​បុរស​ស្បែក​ខ្មៅ​​ម្នាក់ ទៅតុលាការ ពីបទ​ឆបោក​លុយ​ប្រមាណ​២​ម៉ឺន​ដុល្លារ

20

 

​ភ្នំពេញ​៖ ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៩​ខែកុម្ភៈ​ឆ្នាំ​២០២១ បានចាប់បញ្ជូន​ខ្លួន​បុរស​ជនជាតិ​កា​មេ​រ៉ូ​ន​ម្នាក់ ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​ពាក់ព័ន្ធ​និង​បទល្មើស ឆបោក​ប្រាក់​ថៅកែ​ខ្មែរ​លក់​រថយន្ត​យកប្រាក់​បាន​២​ម៉ឺន​ដុល្លារ​ជនសង្ស័យ​ឈ្មោះ Bangha calestu nyodeh ហៅ Joa អាយុ​៣២​ឆ្នាំ ជនជាតិ​កា​មេ​រ៉ូ​ន ។​

​ការឃាត់ខ្លួន​ជនសង្ស័យរូបនោះ យោងតាម​ពាក្យបណ្ដឹង​របស់​ឈ្មោះ ណា​ង វណ្ណៈ ជា​ថៅកែ​ទិញ លក់​រថយន្ត​នៅ​ផ្សារ​ដី​ហុយ ស្ថិតនៅ​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

​សមត្ថកិច្ច​បានលើកឡើង​ថា​ តាម​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ​លោក ណា​ង វណ្ណៈ បញ្ជាក់ថា កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០២០ មាន​ជនជាតិ​កា​មេ​រ៉ូ​ន​២​នាក់​បាន​ទំនាក់ទំនង​ជាមួយ​ខ្លួន​តាមរយៈ តេ​ឡេ​ក្រាម ដើម្បី​នាំ​រថយន្ត​ពី​សហរដ្ឋអាមេរិក​មក​លក់​នៅ​កម្ពុជា ដោយសារ​រថយន្ត​នៅ​អាមេរិក​លក់​ថោកៗ ហើយ​ពួកគេ​មាន​បងប្អូន​នៅ​ទីនោះ ចេះ​មើល​រថយន្ត បើ​ខ្លួន​សហការ​រកស៊ី​ជាមួយ​ពួកគេ​នឹង​បាន​ចំណេញ​ច្រើន ។

​សមត្ថកិច្ច​បន្តថា​ ក្រោយមក​ពួកគេ​ក៏បាន​ឯកភាពគ្នា​រកស៊ី​ជាមួយគ្នា លុះដល់​ថ្ងៃទី ២៥​ខែមករា ឆ្នាំ​២០២១ ឈ្មោះ mourice និង​joa បានមក​ដល់ផ្ទះ​របស់​ខ្លួន​ដោយ​ប្រាប់ថា​ពួកគេ​បានរៀបចំ​ឯកសារ​ដើម្បី​បញ្ជូន​រថយន្ត​ចំនួន​២​កុង​ថែ​ន័​រ​មកហើយ អោយ​ដាក់​ប្រាក់​កក់​៥​ម៉ឺន​ដុល្លារ​មក ។

​សមត្ថកិច្ច​លើកឡើង​ទៀតថា​ពេលនោះ​ឈ្មោះ ណា​ង វណ្ណៈ បាន​ព្រមអោយ​ប្រាក់​កក់​ចំនួន​២​ម៉ឺន​ដុល្លារ​សិន ពេល​បំពេញបែបបទ​រួច​សឹម​អោយ​គ្រប់​។​ចាប់តាំងពី​បាន​ប្រាក់​២​ម៉ឺ​ដុល្លារ​មក ការទំនាក់ទំនង​គ្នា​លែង​បាន​ទាំងស្រុង​ពោលគឺ​បុរស​ស្បែក​ខ្មៅ​ទាំង​២​នាក់​រត់គេចខ្លួន​តែម្ដង ។ បច្ចុប្បន្ន​អយ្យការ​កំពុង​សាកសួរ​ជន​ជាប់​ដើម្បី​ចាត់ការ​ទៅតាម​ច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង