ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលកិច្ចល្អជាបុរេលក្ខខណ្ឌ សំខាន់ដើម្បីធានាឲ្យមានការអភិវឌ្ឍន៏សង្គម សេដ្ឋកិច្ចប្រកបដោយចីរភាព

48

ភ្នំពេញ៖ អភិបាលកិច្ចល្អជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជំរុញ និងគាំទ្រដំណើរការនៃការគ្រប់គ្រងធនធានស្ថាប័នអង្គភាព និងការអភិវឌ្ឍន៏មួយប្រកបដោយនិរន្តរភាព។ ដូចនេះហើយ ទើបរាជរដ្ឋាភិបាលបានប្រ កាសថា អភិបាលកិច្ចល្អគឺជាបុរេលក្ខខណ្ឌសំខាន់ដើម្បីធានាឲ្យមានការអភិវឌ្ឍន៏សង្គម សេដ្ឋកិច្ចប្រកបដោយចិរភាព សមធម៏និងយុត្តិ។

  នេះបើតាមការលើកឡើងរបស់លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ ក្នុងបើកវគ្គបណ្តុះបណ្តាលស្តីពី៖អភិបាលកិច្ចល្អ និងសេវាសាធារណះឆ្លើយតបនឹងតម្រូវការយេនឌរ័ ដល់មន្ត្រី អង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ និងការរិយាល័យប្រជាពលរដ្ឋ

នៅសាលារាជធានីភ្នំពេញនាព្រឹកថ្ងៃទី៩កុម្ភះនេះ។

  លោក ហួត ហៃ បានថ្លែងថា អភិបាលកិច្ចល្អជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជំរុញ និងគាំទ្រដំណើរការនៃការគ្រប់គ្រងធនធានស្ថាប័ន អង្គភាព និងការអភិវឌ្ឍន៏មួយប្រកបដោយនិរន្តរភាព។ដូចនេះហើយទើបរាជរដ្ឋាភិបាលបានប្រ កាសថា អភិបាលកិច្ចល្អគឺជាបុរេលក្ខខណ្ឌសំខាន់ដើម្បីធានាឲ្យមានការអភិវឌ្ឍន៏សង្គម សេដ្ឋកិច្ចប្រកបដោយចិរភាព សមធម៏និងយុត្តិធម៏ក្នុងសង្គម ហើយបានកំណត់ក្នុងយុទ្ធសាស្ត្រ

ចតុកោណដំណាក់កាលទី៤ដែលអភិបាលកិច្ចល្អជាស្នូល ដ៏សំខាន់ឲ្យទទួលបានជោគជ័យក្នុងគោលនយោបាយភូមិ.ឃុំ.សង្គាត់មានសុវត្ថិ ភាព និង

យុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាល និងច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។   លោកបន្តថា ដើម្បីអនុវត្តលិខិតបទដ្ឋានគតិ យុត្តខាងលើ រដ្ឋបាលរាជធានីភ្នំពេញ ក៏ចាប់ផ្តើមដំណើរការអង្គភាពច្រកចេញ  ចូលតែមួយនៅឆ្នាំ២០១៨ដោយឈរលើគោលការណ៏នៃការផ្តល់សេវាឆាប់រហ័ស ងាយស្រួល មានតម្លាភាព ប្រសិទ្ធភាពប្រសិទ្ធផលដែលកន្លងមក យើង ទទួលបានការពេញចិត្ត និងជឿទុកចិត្តពីប្រជាពលរដ្ឋ មន្ត្រីរាជការ និងអង្គការ សង្គមស៊ីវិលនានា។ការផ្តល់សេវាសាធារណះជូនប្រជាពលរដ្ឋតាមរយះអង្គភាព ច្រកចេញចូលតែមួយនៅរាជធានីភ្នំពេញ គឺយើងបានអនុវត្តតាមគោលការណ៏អភិបាលកិច្ចល្អ៕

 

អត្ថបទដែលជាប់ទាក់ទង