ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ស្រី ឌួង វណ្ណា​ថា​៖ គ្រោះថ្នាក់​ចរាចរណ៍​កំពុង​ក្លាយជា​ឃាតក សម្លាប់​ជីវិត​មនុស្ស​នៅ លើ​ដងផ្លូវ​សាធារណៈ​ច្រើន​បំផុត និង​បង្ក​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង ដល់​សុខភាព​សា​ធារ ណៈ​ក្នុងប្រទេស​កម្ពុជា​

35

 

​ស្វាយរៀង ៖ លោកស្រី ដួង វណ្ណា ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ស្វាយរៀង លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា និង​លោកស្រី ហៅ ច័ន្ទ​សិរី​ទេពី ចៅ ភិ​រុណ អនុប្រធាន​គណៈកម្មាធិកា​រ​សាខា ព្រមទាំង​លោក​លោកស្រី​ជា​សមាជិក សមាជិកា​គណៈកម្មាធិកា​រ​សាខា ក្រុម​ប្រតិបត្តិ​សាខា ទីប្រឹក្សា និង​យុវជន កាកបាទ ក្រហម​កម្ពុជា អ្នកស្ម័គ្រចិត្ត​កាកបាទ​ក្រហម សហការ​ជាមួយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត និង​សមត្ថកិច្ច​នគរ​បាលច​រា​ចរណ៍​ផ្លូវគោក​បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជា​ពល រដ្ឋ សិស្ស និស្សិត អាជីវករ និង​សាធារណ ជន ឲ្យ​យល់ដឹង​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ត្រូវ​ពាក់មួក​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ រាល់ ពេលធ្វើ​ដំណើរ បើកបរ​ត្រូវ​ចេះ​អធ្យាស្រ័យ​គ្នា មិន​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង និង​បើកបរ​លើស​ល្បឿន​កំណត់ ដើម្បី​ឈានទៅដល់​ការកាត់បន្ថយ​អត្រា​ពិការ ស្លាប់ និង​របួសធ្ងន់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ នា​ព្រឹក​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២១ នៅក្នុង​ក្រុង​ស្វាយរៀង​។​

លោកស្រី ដួង វណ្ណា ប្រធានកិត្តិយស​សាខា បាន​បញ្ជាក់ថា បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​បាន​បង្ក​នូវ​ផល​លំបាក​ដ៏​ធ្ងន់ធ្ងរ​ដល់​សង្គមជាតិ ដោយបាន​បំផ្លាញ​ទាំង​ទ្រព្យសម្បត្តិ ទាំង​អាយុជីវិត និង​បន្សល់ទុក​នូវ​ជនរងគ្រោះ ជនពិការ ក្មេង​កំព្រា ស្ត្រី​មេម៉ាយ គ្រួសារ​ក្រីក្រ​។ បញ្ហា​នេះ​បាន​ទាក់ទាញ​នូវ​ការយកចិត្តទុកដាក់​ពី​សំណាក់ រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​កាត់បន្ថយ​នូវ អត្រា​គ្រោះថ្នាក់​ចរាចរណ៍​តាមរយៈ​ការបង្កើត​គណៈកម្មាធិកា​រ​ជាតិ សុវត្ថិភាព ចរាចរណ៍​ផ្លូវគោក ប្រព័ន្ធ​ព័ត៌មាន​ជនរងគ្រោះ និង គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក គោលនយោបាយ និង​ផែនការ​សកម្មភាព​ជាតិ​ទសវត្ស​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​រយៈពេល ១០​ឆ្នាំ ហើយ​ការផ្សព្វផ្សាយ​នាពេលនេះ​គឺ​ក្នុង​គោលបំណង​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ពាក់មួក​សុវត្ថិភាព​ឲ្យ​បាន​គ្រប់ៗ​គ្នា​ទាំង​អ្នកបើកបរ និង​អ្នករួមដំណើរ​ពីក្រោយ​គ្រប់ពេលវេលា​ដែល​ធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ​តាមរយៈ​ម៉ូតូ ដើម្បី​ធានា​សុវត្ថិភាព កុំ​ឲ្យ​មាន​របួស​ក្បាល​បណ្តាល​ឲ្យ​ស្លាប់ បើ​គ្មាន​មួកសុវត្ថិភាព​កុំ​បើកបរ និង​ជិះ​ពីក្រោយ ។​
​ត្រូវគោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន កុំ​បើកបរ​ហួស​ល្បឿន​កំណត់ និង​ត្រូវបំពេញ​លក្ខខណ្ឌ​យានជំនិះ​របស់ខ្លួន​ឲ្យ​បាន​គ្រប់គ្រាន់ ដូចជា​កញ្ចក់​មើល​ក្រោយ ចង្កៀង​បំភ្លឺ​ភ្លើង សញ្ញា​បត់ ។​ល​។​

​លោកស្រី​បាន​បន្ថែមថា គ្រោះថ្នាក់​ចរាចរណ៍​កំពុង​ក្លាយជា​ឃាតក​សម្លាប់​ជីវិត​មនុស្ស​នៅលើ​ដងផ្លូវ​សាធារណៈ​យ៉ាងច្រើន​បំផុត និង​បង្ក​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សុខភាព​សាធារណៈ​ក្នុងប្រទេស​កម្ពុជា ដែលមាន​មនុស្ស​ស្លាប់ និង​ច្រើន​ពាន់​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់ ស្រាល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ខាតបង់​ថវិកា​ច្រើន រយ​លាន​ដុល្លារ ។​
​ដោយ​មើលឃើញ​ពី​ស្ថានភាព​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ មានការ​កើនឡើង សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​និង​ជំរុញ​ឲ្យ​មាន​អ្នកស្ម័គ្រចិត្ត និង​យុវជន​កាកបាទក្រហម កម្ពុជា ចុះ​សហការ​ជាមួយ​មន្ត្រី​ចរាចរណ៍​ផ្លូវគោក​នៅតាម​ចំណុច​គោលដៅ​ដើម្បី​ផ្សព្វផ្សាយ​ពី​ផលប៉ះពាល់​ដោយសារ គ្រោះថ្នាក់​ចរាចរណ៍ និង​ធ្វើ​ការណែនាំ​ឲ្យ​អ្នកបើកបរ​ទាំងអស់​ត្រូវ​ពាក់មួក​សុវត្ថិភាព ខ្សែក្រវាត់​សុវត្ថិភាព និង​ការបើកបរ ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ។​

ក្នុងឱកាស​ចែក ខិត្តប័ណ្ណ ច្បាប់​ចរាចរ​ណ៏​ទាក់ទង​នឹង​ច្បាប់​ស្តីពី​សុវត្ថិភាព​ចរាចរណ៍ ផ្លូវគោក បិទ​ចំណាំងផ្លាត និង​មានការ​រៀបចំ​ជា​កម្មវិធី​សំណួរ ចម្លើយ​ស្តីពី​ច្បាប់ និង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។ អ្នក​ដែល​ឆ្លើយ​ត្រូវ​ទទួលបាន​មួកសុវត្ថិភាព អាវយឺត ពី​ក្រុមការងារ​សាខា និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ។​
ជាមួយគ្នានេះដែរ​ក្រុមការងារ​ក៏បាន​ធ្វើការ​ផ្សព្វផ្សាយ​បញ្ជ្រាប​នូវ​សារ​របស់​ក្រសួងសុខាភិបាល​ពាក់ព័ន្ធ​ទៅនឹង​វិធានការ ការពារ​ពី​ជំងឺ​កូ​វីដ​-១៩ ដល់​សាធារណជន​ទូទៅ​ដែល​កំពុងធ្វើដំណើរ​លើ​ដងផ្លូវ​សាធារណៈ​ត្រង់ចំណុច នៅ​ភ្លើងស្តុប​សួន​តា​ឌី នៅ​រង្វង់​មូល​មុខ​សាលាក្រុង​ស្វាយរៀង និង​នៅ​ផ្លូវកែង​ទំនប់​តា​ណេង​៕. សំរិត​

អត្ថបទដែលជាប់ទាក់ទង