ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកអគ្គរាជទូតកម្ពុជាប្រចាំ ប្រទេសកូរ៉េ ដឹកនាំគណៈប្រតិភូ កម្ពុជា ទៅទទួលពលករកម្ពុជាជិត៣០នាក់ ដែលបានមកដល់ព្រលានយន្តហោះអ៉ីនឆុន

62

កូរ៉េ៖ បន្ទាប់ពីមានការអញ្ជើញជាផ្លូវការពីអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ លោក ឡុង ឌីម៉ង់ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០២១ បានដឹកនាំគណៈប្រតិភូកម្ពុជា បានធ្វើដំណើរទៅទទួលបងប្អូនពលករកម្ពុជាចំនួន ២៩នាក់ ដែលបានមកដល់ព្រលានយន្តហោះអ៉ីនឆុន។ ក្នុងនោះ  គណៈប្រតិភូ បានចូលអញ្ជើញពិនិត្យមើលនីតិវិធីនៃការធ្វើដំណើរមកដល់របស់បងប្អូនពលករកម្ពុជាក្នុងព្រលានយន្ដហោះអ៉ីនឆុន ក៏ដូចជា ពិនិត្យមើលការឆ្លងកាត់កន្លែងមួយចំនួនរបស់បងប្អូនពលករ។ បន្ទាប់ពីការពិនិត្យរួចរាល់ លោកអគ្គរាជទូត បានឆ្លៀតពេលសំណេះសំណាល សួរសុខទុក្ខ និងផ្ដល់អនុសាសន៍ល្អៗមួយចំនួន ដើម្បីឱ្យបងប្អូនពលករយល់ដឹងបន្ថែមទៀតអំពី ការស្នាក់នៅ ការបម្រើការងារ ការស្វែងរកជំនួយពេលជួបបញ្ហា ជាពិសេសការថែទាំសុខភាពឱ្យបានល្អនៅក្នុងប្រទេសកូរ៉េជាដើម។ ក្រោយពី បញ្ចប់ការផ្ដល់អនុសាសន៍ល្អៗ លោកទូត ក៏បានចូលរួមប្រជុំពិភាក្សាជាមួយអង្គភាពកូរ៉េ ដើម្បីសហការលើកកម្ពស់សុខមាលភាព និងការបម្រើការងាររបស់ពលករកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត៕

 

អត្ថបទដែលជាប់ទាក់ទង