ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋងាយរងគ្រោះ៣៥គ្រួសារ នៅសង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវទួលសង្កែទី២បានទទួលអំណោយកាកបាទក្រហមកម្ពុជា

46

ភ្នំពេញ៖កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ លោក ជា ពិសី ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ បានដឹកនាំ លោក ស៊ូ សារ៉ាត់ អនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងក្រុមការងារ ក.ក្រ.ក សង្កាត់ទួលសង្កែទី២ ចុះសួរសុខទុក្ខ និងឧបត្ថម្ភអំណោយ ជូនដល់ ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ៣៥ គ្រួសារ នៅសង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
ក្នុងឱកាសនៃការចុះសួរសុខទុក្ខនោះក្រៅពីពាំនាំការសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជានិងផ្ដាំផ្ញើរដល់ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ថែទាំសុខភាពក្រុមការងារ បានពាំនាំនូវ អំណោយដ៏ថ្លៃថ្លារបស់ កាកបាទក្រហមកម្ពុជា មកឧបត្ថម្ភដល់ បងប្អូនប្រជាពលរដ្ឋ ចំនួន ៣៥ គ្រួសារខាងលើ ដោយក្នុង ០១ គ្រួសារៗ ទទួលបាន រួមមាន ៖ គ្រឿងបរិភោគ និងថវិកាមួយចំនួន៕

អត្ថបទដែលជាប់ទាក់ទង