គំនិតឡឺកឺ ៖ កូនទាំង៦ប្រភេទ
ភ្នំពេញ៖សុំទោសទុកជាមុនខ្ញុំមិនមែនជាអ្នកកើតជំនាន់ព្រះ ឬ ជាអ្នកកត់ត្រានូវបន្ទូលរបស់ព្រះនោះទេតែខ្ញុំចូលចិត្តស្ដាប់សាវក្ស
របស់ព្រះមានបន្ទូលពីប្រវត្តិព្រះនិងឧិវាទល្អៗរបស់ព្រះ ។
តែសុំអួតបន្តិចទៅចុះនាយខ្ញុំនេះធ្លាប់ធ្វើជាទីប្រឹក្សារបស់ព្រះឥន្ទ្របាន១០ឬ២០ឆ្នាំដែរហើយនៅស្ថានទាង៣គ្មានកន្លែងណាដែលខ្ញុំមិនស្គាល់នោះទេ ។រឿងដែលកាន់តែអស្ចារ្យនោះគឺនាយខ្ញុំធ្លាប់ទាំងបានគោះកែវស្រាជាមួយព្រះឥន្ទ្រទៀតផងនេះបញ្ជាក់ថាជីវិតរបស់ខ្ញុំមិនជាអន់ឡើយ ។
លាក់បាំងអ្វីព្រះពុទ្ធព្រះនាមសមណគោត្តមគឺជាព្រះដែលចូលបរិនិព្វានក្រោយគេ ភាពអស្ចារ្យរបស់ព្រះអង្គគឺប្រសូត្រក្នុងថ្ងៃតែមួយត្រាស់ដឹងក្នុងថ្ងៃតែមួយ និង ចូលបរិនិព្វានក្នុងថ្ងៃតែមួយគឺក្នុងថ្ងៃវិសាខបូជានេះតែម្ដង ។
ព្រះអង្គចូលបរិនិព្វានបានចំនួន២៤៦៤ព្រះវស្សាហើយ ។ព្រះអង្គបានទុក្ខនូវគំនិតល្អៗជាច្រើនដល់មនុស្សលោក ។ព្រះអង្គបានត្រាស់ថាកូនសព្វថ្ងៃមានចំនួន៦ប្រភេទ ។គឺកូនព្រះ កូនព្រម កូនព្រហ្ម កូនព្រាយ កូនព្រួយ និងកូនប្រែត ។
កូនព្រះគឺជាកូនល្អដែលចូលចិត្ត និងសប្បាយរីករាយពេលឮថាឧ៍ពុក ម្ដាយចង់ធ្វើបុណ្យ ធ្វើទាន ។កូនព្រមគឺជាប្រភេទកូនដែលព្រមទទួលយកនូវដំបូន្មានរបស់ម៉ែ ឧ៍ ព្រមចូលរួមជាមួយម៉ែ ឧ៍ក្នុងការធ្វើអំពើរល្អ ជាដើម ។
កូនព្រហ្មគឺជាប្រភេទកូនដែលមានព្រហ្មវិហារធម៌ទាំង៤ គឺមេត្តា ករុណា មុតិតា និង ឧបេក្ខា គឺជាកូនដែលតំណាងដូចជាព្រហ្មមុខ៤ដែលជាតំណាងនៃព្រហ្មវិហារធម៌ទាំង៤ ។កូនព្រួយគឺជាប្រភេទកូនដែលព្រួយខ្លាចតែម៉ែ ឧ៍លំបាក ខ្លាចម៉ែ ឧ៍ឈឺថ្កាត់ខ្លាចម៉ែ ឧ៍មិនបានធ្វើបុណ្យជាដើម ។
កូនព្រាយគឺជាប្រភេទកូនដែលធ្វើឲ្យម៉ែ ឧ៍ខ្លាចរអារ ។កូនប្រភេទនេះសុំលុយទិញគ្រឿងញៀនមិនបាន ឬ សុំលុយទិញម៉ូតូថ្មីមិនគម្រាមដុតផ្ទះចោលបោកចានបោកឆ្នាំងដុតសម្លៀកបំពាក់ចោលជាដើម។បែបនេះហើយជាកូនព្រាយនោះ។កូនប្រែតគឺជាប្រភេទកូនដែលប្រមាថម៉ែ ឪ ជួនកាលគម្រាមសម្លាប់ម៉ែ ឪក៏មានដែរ ។អាកូនបែបនេះពេលស្លាប់ទៅកើតជាប្រែតជាមិនខាននោះទេ ។
នាយខ្ញុំនិយាយបែបនេះមិនមែនមានន័យថានាយខ្ញុំជាអ្នកចេះដឹងនោះទេគ្រាន់តែនាយខ្ញុំធ្លាប់ធ្វើជាទីប្រឹក្សាព្រះឥន្ទ្រក៏ឆ្លៀតស្វែងយល់ពីធម៌អាថ៍បន្តិចបន្តួចទៅក្រែងលោមានដើមទុនខ្លះសម្រាប់ជាតិខាងមុខ ៕