ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុណ្យ​សមុទ្រ​ឆ្នាំនេះ ៖ ប្រធាន​អូឡាំពិក​និយាយ​អ្វីខ្លះ​?

160

​ព្រះសីហនុ​៖​ឆ្នាំនេះ​រាជរដ្ឋាភិបាល​កម្ពុជា​បានអនុញ្ញាត​ឱ្យ​ក្រសួងទេសចរណ៍​និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ សហការគ្នា​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៩ (​ជុំ​ទី​៣) ឡើងវិញ​បន្ទាប់​
​ពី​អាក់ខាន​មួយឆ្នាំ​ដោយសារ​កូ​វីដ ១៩​នោះ ។​
​ពិធីបុណ្យ​សមុទ្រ​នឹងធ្វើ​នៅ​ចុងឆ្នាំ​២០២១ ខាងមុខនេះ ហើយ​ពិធីបុណ្យ​ឆ្នាំនេះ អ្វីៗ​នឹង រៀបចំ​ឱ្យ​កាន់តែ​ពិសេស​ជាង​ឆ្នាំមុនៗ​។​
​ឯកឧត្តម​បណ្ឌិត​បណ្ឌិត​ថោង​ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​និង​ជា​ប្រធាន​គណៈ​ក​ម្មា​
​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា​រួមជាមួយ​ឯកឧត្តម​គួច​ចំរើន​អភិបាលខេត្ត​ព្រះសីហនុ​បាន​បើក​កិច្ចប្រជុំ​ពិសេស​មួយ​នៅ​ខេត្ត​ព្រះសីហនុ​កាលពី​ព្រឹក​ថ្ងៃទី​០៩​ខែកុម្ភៈ​នេះ​ដើម្បី​ពិភាក្សា​ជាមួយ​ក្រសួង​-​ស្ថាប័ន មន្ទីរ អង្គភាព​ជំនាញ ត្រៀម​កិច្ចការ​មួយចំនួន​បណ្ដើរៗ​។​
ថ្លែង​នាឱកាស​នោះ​ឯកឧត្តម​បណ្ឌិត​ថោង​ខុន​ណែនាំ​ឱ្យ​ក្រុមការងារ​ចាប់ផ្ដើម​បង្កើត​
​ក្រុមការងារ​អន្តរក្រសួង​ដើម្បី​ធ្វើ​កិច្ចការ​តាម​មុខព្រួញ​នីមួយៗ​សំដៅ​រៀបចំ​ពិធី​បុ​ណ្ទាំ​ង​មូល​ឱ្យបាន​រលូន​ល្អ​។​ក្នុងនោះដែរ​មានកម្ម​វិធី​សម្ដែង​សិល្បៈ​ព្រឹត្តិការណ៍​កីឡា​ការការពារ​សុខ​សន្តិ​
​ភាព​ការរៀបចំ​តុបតែង​សោភ័ណភាព​នៅតាម​ទីសាធារណៈ​តាម​ឆ្នេរសមុទ្រ​និង​ទីតាំង​សំខាន់​មួយចំនួនទៀត​។
​ចំពោះ​ការរៀបចំ​ឱ្យមាន​វិថី​ម្ហូបអាហារ​ក៏ត្រូវ​បាន​ឯកឧត្តម​រដ្ឋមន្ត្រី​ថោង​ខុន​គាំទ្រ​រៀបចំ​ឱ្យបាន​ល្អប្រសើរ​។​ឯកឧត្តម​បាន​ជំរុញឱ្យមាន​ការនាំយក​ផលិតផល​កសិកម្ម​សិប្ប​កម្ម​ផលិតផល​ពាណិជ្ជកម្ម​ក្នុងស្រុក​មក​តាំង​បង្ហាញ​ក្នុង​ពិធីបុណ្យ​ឱ្យបាន​ច្រើន​បំផុត​។
​ក្រៅពីនេះ​ត្រូវ​ផ្សព្វផ្សាយ​ផលិតផល​ទេសចរណ៍​សក្ដានុពល​ទេសចរណ៍​ដែលមាន​នៅតាម​រមណីយ​ដ្ឋា​ន​សហគមន៍​ទេសចរណ៍​តំបន់​ទេសចរណ៍ធម្មជាតិ​សក្ដានុពល​នៅតាម​តំបន់ឆ្នេរ​សមុទ្រ នៅតាម​កោះ និង​នៅ​សមុទ្រ​ឱ្យបាន​ទូលំ​ទំលាយ​នៅក្នុង​ពិធីបុណ្យ​នេះ​។​
​ឯកឧត្តម​ថោង​ខុន​ក៏បាន​លើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​សម្ដែង​សិល្បៈ​ផលិតផល​ពាណិជ្ជកម្ម​នានា​និង​ការចូលរួម​ទស្សនា​ពី​សំណាក់​ប្រទេសជិតខាង​និង​ភ្ញៀវទេសចរ​បរទេស​និង​ទេសចរណ៍​ក្នុងស្រុក​ទៀតផង ។​
​ឯកឧត្តម​បញ្ជាក់ថា​បញ្ជាក់ថា ទោះបី​រាជរដ្ឋាភិបាល​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៩ ជុំ​ទី​៣​នេះ​ក៏ពិតមែន​ប៉ុន្តែ​គណៈកម្មការ​រៀបចំ​ត្រូវតែ​ប្រកាន់ខ្ជាប់​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​វិធាន​សុវត្ថិភាព​ទេសចរណ៍​របស់​ក្រសួងទេសចរណ៍​ការអនុវត្ត​តាម​វិធាន​អនាម័យ​របស់​ក្រសួងសុខាភិបាល ក៏ដូចជា​អនុសាសន៍ ៣​កុំ និង​៣​ការពារ ឱ្យបាន​ហ្មត់ចត់​បំផុត​៕​

អត្ថបទដែលជាប់ទាក់ទង