ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ក្រុម​ឈ្មួញ​យក​កំពង់ចម្លង​ភូមិ​ស្ដៅ ជា​កន្លែង​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់ នៅពេល​យប់​

46

​ស្ទឹងត្រែង​៖ ក្រុម​ឈ្មួញ​រក​សុ​ី​ជួញ​ឈើ​ប្រណីត​ខុសច្បាប់​បាន​ប្រើប្រាស់​កំពង់ចម្លង​ទូកដរ​ឃុំ​ស្ដៅ ស្រុក​សេសា​ន ដឹក​ពី​ត្រើយម្ខាង​មក​ត្រើយម្ខាង​ទៀត​ជា​រៀងរាល់​យប់​។​

​សកម្មភាព​នេះ ត្រូវគេ​មើលឃើញថា​សមត្ថកិច្ច​មួយ​ចំនួន​នៅ​មូលដ្ឋាន​មិនមាន​វិធានការ​ចុះបង្ក្រាប​នោះទេ ខណៈ​គេ​ដឹងថា នៅ​តំបន់​នោះ​មាន​សមត្ថកិច្ច​ជាច្រើន​បានដាក់​កម្លាំង​ទាំង​ស្លៀកពាក់​ឯកសណ្ឋាន និង​ស្លៀកពាក់​សុ​ី​វិល​អង្គុយចាំ​យកលុយ​ពី​ឈ្មួ្ញ​រក​សុ​ី​ល្មើសច្បាប់​គ្មាន​អោយ​ចន្លោះ​មួយ​ឡើយ​។​

​តាម​ប្រភព​រាយការណ៍​បាន​ប្រាប់​ឲ្យ​ដឹងថា ឈើ​ប្រណីត​ត្រូវបាន​ឈ្មួញ​នៅ​ឃុំ​ស្ដៅ ស្រុក​សេសា​ន កាប់​ពី​តំបន់ហាមឃាត់ រួច​ដឹក​តាម​គោយន្ត​កន្ត្រៃ​មក​ទំលាក់​តាម​ផ្ទះ និង​ព្រៃ​ក្បែរៗ​ភូមិ នៅ​ឃុំ​ស្ដៅ យ៉ាង​អនាធិបតេយ្យ​។​

​ប្រភព​បានឱ្យដឹង​ទៀតថា​នៅពេល​យប់​ទើប​គេ​ដឹកជញ្ជូន​បន្ត​តាម​គោយន្ត​ឆ្លង​ទូកដរ​ពី​ឃុំ​ស្ដៅ​មក​ត្រើយម្ខាង​ដើម្បី​ជញ្ជូន​បន្ត​តាម​ម៉ូតូ​ចូលទៅក្នុង​ទី​រួម​ខេត្តស្ទឹងត្រែង រួច​ចែកចាយ​តាម​សិប្បកម្ម​កែច្នៃ​ធ្វើជា​គ្រឿង​សង្ហា​រឹម​។ ជាក់ស្ដែង​ដូច​ឃើញ​ក្នុង​រូបថត​ដែល​គេ​ថត​បាន​នេះ ជា​ឧ​ទា​ហរ​ណ៏​ស្រាប់ ព្រោះ​ប្រសិនបើ​គ្មាន​អ្នក​ឈរ​ចាំ​យកលុយ​ទេ ឈ្មួញ​មិនអាច​ដឹក​បានឡើយ​៕​

អត្ថបទដែលជាប់ទាក់ទង