ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួង​ឧស្សាហកម្ម ដាក់​ឲ្យ​ប្រើប្រាស់​សញ្ញា​ផលិតផល​កម្ពុជា មានគុណ​ភាព​

62

​ភ្នំពេញ​៖ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​ការដាក់​ឲ្យ​ប្រើប្រាស់​សញ្ញា​ផលិតផល​កម្ពុជា​មានគុណ​ភាព​។​

​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បានបញ្ជាក់​នៅលើ​សេចក្ដីជូនដំណឹង នៅ​ព្រឹក​ថ្ងៃទី​១១​ខែកុម្ភៈ ឆ្នាំ​២០២១ ថា ដើម្បី​ជំរុញ​លើកកម្ពស់ ផលិតផល​ក្នុងស្រុក តាមរយៈ​ការពង្រឹង​គុណភាព សុវត្ថិភាព​ផលិតផល​អនុលោម​តាម​ស្តង់ដារ ក្នុង​គោលបំណង​ការ​ជ្រៀតចូល​ទីផ្សារ​ទំនើប ផ្តល់​ទំនុកចិត្ត​ដល់​អ្នកប្រើប្រាស់ និង​អតិថិជន​នោះ ក្រសួង​ចាប់ផ្តើម​ទទួល​ពាក្យស្នើសុំ​បញ្ជាក់​គុណភាព សុវត្ថិភាព​ផលិតផល​របស់​ម្ចាស់​រោងចក្រ សហគ្រាស សិប្បកម្ម ចាប់ពី​ការជូនដំណឹង​នេះ​តទៅ​។​

​ចំពោះ​ពាក្យស្នើសុំ និង​ឯកសារ​ភ្ជាប់ មាន​ចែកជូន​ដល់​ម្ចាស់​រោងចក្រ សហគ្រាស សិប្បកម្ម នៅ​ច្រកចេញ​-​ចូល​តែមួយ​របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដែលមាន​ទីតាំង​ស្ថិតនៅ​ដីឡូត៍​លេខ​៤៥ មហាវិថី​ព្រះ​នរោត្តម សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​
​បើតាម​ក្រសួង​ឧស្សាហកម្ម ការស្នើសុំ​បញ្ជាក់​ផលិតផល​កម្ពុជា​មានគុណ​ភាព និង​សុវត្ថិភាព ជា​សេវា​ស្ម័គ្រចិត្ត​។ ចំពោះ​ព័ត៌មាន​លម្អិត​សូម​ទំនាក់ទំនង​តាមរយៈ​ទូរស័ព្ទ​លេខ​៖ ០១២ ៨៧៨ ៣៥៦​។​

​ដូច្នេះ​សូម​ម្ចាស់​រោងចក្រ សហគ្រាស សិប្បកម្ម​ទាំងអស់ មេត្តា​រួសរាន់​មក​ដាក់​ពាក្យសុំ សញ្ញា​ផលិតផល​កម្ពុជា​មានគុណ​ភាព ដើម្បី​ក្រសួង​ពិនិត្យ​សម្រេច​ផ្តល់​និមិត្តសញ្ញា​តាម​នីតិវិធី ដូច​បាន​ជូន​ភ្ជាប់​មកជា​មួយ សម្រាប់​យកទៅ​បោះពុម្ព​លើ​សំបក​វេច​ខ្ចប់​ផលិតផល និង​ចរាចរ​ផលិតផល​នៅ លើ​ទីផ្សារ​ទំនើប ដើម្បី​បម្រើ​សេចក្តីត្រូវការ​របស់​អតិថិជន និង​អ្នកប្រើប្រាស់​៕


អត្ថបទដែលជាប់ទាក់ទង