ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆេះផ្ទះល្វែង ដោយសារដុត​ទៀនធូប​ សែន​ចូលឆ្នាំ​ចិននៅលើ​កុងម៉ា

60

 

​ភ្នំពេញ ៖ ឆេះ​ផ្ទះល្វែង​ កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រសៀល​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២១ ស្ថិតនៅ​ផ្លូវ​បេតុង​ខាងក្រោយ​បុរី​ឣូ​រ​គី​ដេ ផ្ទះ​លេខ N33 ភូមិ​ឣូ​រ​គី​ដេ សង្កាត់​ឣូ​រ​បែកក្អម សង្កាត់​ឣូ​រ​បែក ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​
​ម្ចាស់ផ្ទះ​នឈ្មោះ ឡាវ ម៉េង ភេទ​ប្រុស ឣា​យុ​៤៣​ឆ្នាំ មុខរបរ​លក់ដូរ​។​

​តាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ម្ចាស់ផ្ទះ និង​ក្រុមគ្រួសារ​បានរៀបចំ​ឣុ​ជ​ទៀនធូប​សែន​ទទួល​ប្រពៃណី​ចូល​ចិន​វៀតណាម ប្រញាប់ប្រញាល់​ទៅ​ជួបជុំ​ក្រុមគ្រួសារ​សាច់ញាតិ នៅផ្ទះ​ម្តាយបង្កើត រួច​ក៏បាន​ចាក់សោរ​ទ្វារផ្ទះ ដោយ​បន្សល់ទុក​ទៀនធូប​ដុត​នៅលើ​កុងម៉ា បណ្តាល​ឲ្យ​ឆាបឆេះ​ចេញ​ផ្សែង និង​ឣ​ណ្តា​ត​ភ្លើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់ផ្ទះ​ប្រជាពលរដ្ឋ ដែល​នៅក្បែរៗ​នោះ បាននាំគ្នា​យក​ទុយោ​ទឹក​និង​បំពង់​បាញ់​ពន្លត់​ឣ​គ្គិ​ភ័យ​ជួយ​បាញ់ ហើយ​ក៏មាន​រថយន្ត​ពន្លត់​ឣ​គ្គិ​ភ័យ របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចំនួន​២​គ្រឿង​ចេញទៅ​ឣ​ន្ត​រាគ​មន៍​បាញ់​ទឹក​ទប់ស្កាត់ ឲ្យ​រលត់​ជា​ស្ថាពរ​ទៅវិញ នៅវេលា​ម៉ោ​១​និង​៥០​នាទី​ថ្ងៃ​ដែល​។​

​សមត្ថកិច្ច​បានបញ្ជាក់​ឲ្យ​ដឹងថា ឣ​គ្គិ​ភ័យ​ឆាបឆេះ​ផ្ទះល្វែងនេះ គឺ​បណ្តាលមកពី​ម្ចាស់ផ្ទះ​ដុត​ទៀន​និង​ធូប​សែន​ចិន ក្នុង​ហេតុការណ៍​គ្រោះ​ឣ​គ្គិ​ភ័យ​ខាងលើនេះ គឺ​ពុំមាន​បណ្តាល​ឲ្យ​មាន​ឣ្ន​ក​រងរបួស​នោះទេ គ្រាន់តែ​ខូ​ចា​ខាត​សម្ភារ​របស់​ម្ចាស់ផ្ទះ​មួយចំនួន​​៕

អត្ថបទដែលជាប់ទាក់ទង