គ្រោះថ្នាក់ចរាចរណ៍ រហូតដល់មានការឈ្លោះគ្នា ប្រើកាំភ្លើងបាញ់ប្រហាររបួស៣នាក់
ភ្នំពេញ៖ មនុស្ស៣នាក់បានរងរបួសដោយការ ប្រើកាំភ្លើងបាញ់ប្រហារគ្នាមួយ បន្ទាប់ពីមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រហូតដល់មានការឈ្លោះគ្នាប្រមាណជាមួយម៉ោង នៅតាមបណ្តោយផ្លូវជាតិលេខ៣ នៅភូមិព្រៃព្រីងខាងត្បូងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ នាយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ។ បន្ទាប់ពីបានប្រើហើយខ្មាន់កាំភ្លើងបានជិះរថយន្តគេចខ្លួនបាត់។ បើតាមសេចក្តីរាយការណ៍ពីភ្នាក់ងារនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅពេលជនរងគ្រោះចំនួន២នាក់ បានស្លាប់ហើយ និងម្នាក់ទៀតរបួសធ្ងន់កំពុងជួយសង្រ្គោះពីមន្រ្តីជំនាញ។
ប្រភពបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានឈប់រថយន្តមួយភ្លែតនៅខាងមុខផ្ទះគេ ដើម្បីយកកូនតូចឡើងចូលទៅក្នុងផ្ទះ ស្រាប់តែមានម៉ូតូកង់បីមួយគ្រឿងបើកមកដល់ ហើយបញ្ជាឲ្យរថយន្តបើកចេញ តែត្រូវម្ចាស់រថយន្តនិយាយថា ចាំបន្តិច យកកូនផ្ទះមួយភ្លែត ចាំយករថយន្តចេញ។ ប៉ុន្តែក្នុងពេលនោះក៏ បានឈ្លោះគ្នាបន្តិច ហើយបែកគ្នាទៅ។ ប៉ុន្តែក្រោយមកក៏បែកគ្នាទៅ តែមួយសន្ទុះក្រោយ បន្ទាប់ពីមានការផឹកស៊ី ក្រុមម៉ូតូកង់បីនោះ ទំនងជាស្រវឹងស្រា បានមកឈ្លោះជាមួយគ្រោះទៀត ប្រមាណជា១ម៉ោង ស្រាប់ខ្មាន់កាំភ្លើង បានលួកយកកាំភ្លើងពីបក្ខពួករបស់ខ្លួន បាញ់សំដៅទៅលើជនរងគ្រោះចំនួន៣គ្រាប់ ត្រូវជនរងគ្រោះ៣នាក់ ស្លាប់២នាក់ភ្លាមៗ និងម្នាក់ទៀតកំពុងជួយសង្រ្គោះ។ សូមបញ្ជាក់ថា ជនបង្កមិនមានកាំភ្លើងនោះទេ , កាំភ្លើងជារបស់បក្ខពួក , ដែលជនបង្កយកមកបាញ់ជនរងគ្រោះ៕