ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មការ​ផ្ដល់​ភាពស្របច្បាប់​ដល់​ពលក​រ​កម្ពុជា ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ បាន​ត្រៀមខ្លួន​រួចជាស្រេច ក្នុងការ​ផ្តល់នូវ​ឯក​សារ និង​សេវា​គាំទ្រ​ចាំបាច់​នានា​ជូន​ដល់​បងប្អូន​ពលករ​ក​ម្ពុ​ជា​

64

 

​ភ្នំពេញ​៖​នា​រសៀល​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២១ ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​គណៈកម្មការ​ផ្ដល់​ភាពស្របច្បាប់​ដល់​ពលក​រ​កម្ពុជា​ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ផ្ដល់​ភាពស្របច្បាប់​ដល់​ពលក​រ​កម្ពុជា​ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ ដើម្បី​ពិភាក្សា​នីតិវិធី​នៃ​ការបន្ត​លិខិត​ធ្វើដំណើរ​ពលករ​កម្ពុជា​ធ្វើការ​នៅ​បរទេស ក្នុងការ​ដាក់ចេញ​នូវ​វិធានការ និង​រៀបចំ​ផែនការ​សកម្មភាព​មួយចំនួន​ដើម្បី​ឆ្លើយតប​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​ថែមទៀត​ដល់​ការផ្តល់​កិច្ច​គាំពារ និង​សេវា​គ្រាំទ្រ​ចាំបាច់​នានា ដល់​បងប្អូន​ពលករ អាច​បន្ត​ស្នាក់នៅ និង​ធ្វើការ​ដោយ​ស្របច្បាប់ នៅ​ប្រទេស​ថៃ ជាពិសេស​ក្នុងដំណាក់កាល​នៃ​វិបត្តិ​កូ​វិដ ១៩​នេះ​។

​ដោយមាន​ការរីក​រាល​ដាល​ជំងឺ​កូ​វីដ​-១៩​នៅក្នុង​សហគមន៍​ពលករ​ទេស​ន្ត​រ​ប្រវេសន៍ (​ខេត្ត​សាមុត​សា​ខន​) រដ្ឋាភិបាល​ថៃ បានអនុញ្ញាត​ឱ្យ​ពលករ​បរទេស​គ្មាន​ឯកសារ មក​ចុះឈ្មោះ​ក្នុង​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម ដើម្បី​បាន​សិទ្ធិ​ស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​បណ្ដោះអាសន្ន ដែល​ការចុះឈ្មោះ​នេះ ចាប់ពី​ថ្ងៃ​១៥ ខែមករា ដល់​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២១​។ ក៏ប៉ុន្តែ​រាជរដ្ឋាភិបាល​ថៃ នឹងដាក់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ពលករ​បរទេស​ដែល​ឆ្លងដែន​ខុសច្បាប់​ចូលក្នុង​ប្រទេស​ថៃ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៌​ដោយ រាជរដ្ឋាភិបាល​ថៃ​ក៏​មិនទាន់​បញ្ជាក់​ពី​វិធានការ​នេះ​ថា​យ៉ាងណា​នោះឡើយ​។ យោងតាម​របាយការណ៍​នៃ​ការធ្វើការ​ជំរឿន​របស់​អាជ្ញាធរ​ថៃ គិត​ត្រឹម​ថ្ងៃ​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០២១ មាន​ពលករ​កម្ពុជា​ចំនួន ១២៦,១៧២ នាក់ (​ក្នុងនោះ​ពលករ​មាន​និយោជក មាន​ចំនួន ១១០,៧៥៦​នាក់ និង​ពលករ​មិនមាន​និយោជក មាន​ចំនួន​១៥,៤១៦​នាក់​) ដែល​ត្រូវ​រៀបចំ​បន្ត​ឱ្យមាន​ឯកសារ​សម្រាប់​ធ្វើការ​ដោយ​ស្របច្បាប់​នៅ​ប្រទេស​ថៃ​។

​តាមរយៈ​លទ្ធផល​នៃ​កិច្ចប្រជុំ​ថ្ងៃនេះ គណៈកម្មការ​ផ្ដល់​ភាពស្របច្បាប់​ដល់​ពលក​រ​កម្ពុជា ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ បាន​ត្រៀមខ្លួន​រួចជាស្រេច ក្នុងការ​ផ្តល់នូវ​ឯក​សារ និង​សេវា​គាំទ្រ​ចាំបាច់​នានា​ជូន​ដល់​បងប្អូន​ពលករ​ក​ម្ពុ​ជា​យើង ដែល​មិនមាន​ឯកសារ​គ្រប់គ្រាន់ ឬ​បន្ត​សុពលភាព​លិខិត​ធ្វើ​ដំំ​ណើ​រ​ពលករ​កម្ពុជា​ធ្វើការ​នៅ​បរទេស នៅពេលដែល​ភាគី​ថៃ​បញ្ចប់​នីតិវិធី​ផ្ទៃក្នុង​របស់ខ្លួន ។ ជាមួយគ្នា​ដែរ​គណៈកម្មការ​នឹង​សហការ​ជាមួយ​ភាគី​ថៃ​ក្នុងការ​អនុវត្ត​នូវ​កិច្ចការងារ​នេះ ជូន​បងប្អូន​ពល​កម្ពុ​ជា​ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​៕

អត្ថបទដែលជាប់ទាក់ទង