ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡា​ចំនួន​៤១​ប្រភេទ ដែល​ក្រសួង​អប់រំ​យុវជន និង កីឡា​ចំណាយ​ថវិកា​សម្រាប់​ប្រកួត​ជើងឯក​ជាតិ​ឆ្នាំ​២០២១​នេះ​

70

 

CAMSOC៖​ក្រសួង​អប់រំ​យុវជន និង កីឡា​បានសម្រេច​រួចហើយ​ក្នុងការ​ចំណាយ​ថវិកា​ដើម្បី​ធ្វើការ​ប្រកួត​ជើងឯក​ថ្នាក់ជាតិ​នូវ​កីឡា​ចំ​​នួន​៤២​ប្រភេទ​ក្នុង​ឆ្នាំ​២០២១​នេះ ។​
កីឡា​ទាំង​៤១​ប្រភេទ​នេះ​គឺមាន​ទាំង​ប្រភេទ​កីឡា​អូឡាំពិក កីឡា​មិន​អូឡាំពិក និង កីឡា​ជនពិការ​(Paralympic)​ទៀតផង ។ កីឡា​​ទាំង​៤១​ប្រភេទ​នេះ​គឺ​ប្រកួត​ឡើង​ក្នុង​ពេលវេលា​ខុសៗ​គ្នា​តែ​ប្រភេទ​កីឡា​ភាគច្រើន​ប្រកួត​នៅ​រាជធានី​ភ្នំពេញ គ្រាន់តែ​ភាគច្រើន​ប្រកួត​នៅ​​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​តែប៉ុណ្ណោះ ។​
កីឡា​ចំនួន​២​ប្រភេទ​ដែល​ប្រកួត​នៅ​ខេត្ត​ព្រះសីហនុ​នោះ​មាន​ប្រភេទ​កីឡា​ម៉ូតូ​ទឹក និង ប្រភេទ​កីឡា​ទូកក្ដោង ។​កីឡា​ទាំង​២​ប្រភេទ​នេះ​ត្រូវការ​វិសាលភាព​កន្លែង​ប្រកួត​ធំ​ពិសេស​លើ​លំហរ​សមុទ្រ​តែម្ដង ។​ប្រភេទ​កីឡា​កា​រា​តេ និង ល្បុក្កតោ​ប្រកួត​នៅ​សាកលវិទ្យាល័យ​ភ្នំ​​​ពេញ​ដូចគ្នា​តែ​ពេលវេលា​ខុសគ្នា ។​
កីឡា​ប្រណាំង​ទោចក្រយាន​ប្រកួត​នៅ​ខេត្តសៀមរាប​ដដែល ឯ ប្រភេទ​កីឡា​ឡើង​ភ្នំ​ក៏​បន្ត​ប្រកួត​នៅ​ខេត្តសៀមរាប​ដែរ ។ ប្រភេទ​កីឡា​ប្រណាំងទូក​កា​នូ និង រ៉ូ​អ៊ីង​ប្រកួត​នៅតាម​ដង​ទន្លេបាសាក់​នា​ក្រុង​តាខ្មៅ​ខេត្តកណ្ដាល ។​ប្រភេទ​កីឡា​ជិះសេះ​ធ្វើ​នៅ​ខេត្តកំពង់ស្ពឺ និង​​មជ្ឈមណ្ឌល​កីឡា​Cambodia Country Club)​នា​ខ័​ន្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​។​ប្រភេទ​កីឡា​បេស​ស្ប​ល​ប្រកួត​នៅ​រមណីយដ្ឋាន​បឹង​សំរឹទ្ធ​នា​​ខេត្ត​យ​កំពង់ធំ​ដដែល ។
នេះ​ជាការ​ប្រកួត​ជើងឯក​ថ្នាក់ជាតិ​ជា​ផ្លូវការ​តែមួយគត់ ។​សម្រាប់​អ្នក​ជាប់​ចំណាត់ថ្នាក់​ក្នុងការ​ប្រកួត​នេះ​នឹង​ក្លាយខ្លួនជា​កីឡាករ​​កីឡាការិនី​ជម្រើសជាតិ ឬ ក្រុមកីឡា​ជម្រើសជាតិ ៕​

អត្ថបទដែលជាប់ទាក់ទង