ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ជួប​សួ​សុខទុក្ខ ផ្ដល់​ក្ដី​ស្រឡាញ់ ជាមួយ លោក គឹម សៀ​ប អតីត​អនុរដ្ឋមន្ត្រី​ក្រសួង​គម​នា គម​ន៍ អាយុ​៨៥ ឆ្នាំ

94

 

​ភ្នំពេញ​៖ លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​បាន​ដឹកនាំ​ប្រតិភូ​ចុះ​ជួប​សំណេះសំណាល ផ្ដល់​ក្ដី​ស្រឡាញ់ ជាមួយ លោក គឹម សៀ​ប អាយុ ៨៥ អតីត​អនុរដ្ឋមន្ត្រី​ក្រសួង​គម​នាគ​មន៍ និង​ភរិយា ដែលមាន​អាយុ​ប្រហាក់ប្រហែលគ្នា (​មន្ត្រី​ចូលនិវត្តន៍​) នៅ​គេហដ្ឋាន ស្ថិតក្នុង​ភូមិ​ព្រែក​សំរោង ឃុំ​តាខ្មៅ ខេត្តកណ្តាល នា​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ១៤​រោច ខែមាឃ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២១ ។​
ថ្លែង​ក្នុងឱកាស​នោះ​លោកស្រី មានប្រសាសន៍ថា ៖ ការ​ចុះមក​សួរសុខទុក្ខ​នេះ​បន្ទាប់ពី​បានទទួល​ដំណឹង​ថា លោក គឹម សៀ​ប មាន​ជំងឺ និង​បាន​សម្រាក​នៅ​មន្ទី​ពេទ្យ ។ ដោយ​មានការ​មមាញឹក​ក្នុង​ការងារ​ទើប លោកស្រី ពុំបាន​ចុះមក សួរ​សុ​ទុក្ខ​នៅ​មន្ទីរពេទ្យ​ទាន់ពេលវេលា ទើប​ថ្ងៃនេះ លោក ស្រី បាន​មកជួប​សួរសុខទុក្ខ ផ្ដល់​ក្ដី​ស្រឡាញ់​
​ដោយផ្ទាល់ នៅ​គេហដ្ឋាន​តែម្តង ។​
លោកស្រី​ក៏បាន​ជូនពរ​ឲ្យ​លោក គឹម សៀ​ប និង​ភរិយា មាន​កម្លាំង មាំមួន និង​ជៀស​ផុតពី​ជំងឺ​ផ្សេងៗ ទាំងឡាយ ទាំងពួង ព្រមទាំង​ជួបប្រទះ​នូវ​ពុទ្ធពរ​ទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង