រឿងចាក់វ៉ាក់សាំងការពារកូវីដ ប្រធានាធិបតីរុស្សី លោកពូទីន ប្រាប់ថាចាំចុងឆ្នាំសឹមចាក់
បរទេស៖ដូចឃើញរូបភាពផ្សាយច្រើនមកហើយ អំពីមេដឹកនាំពិភពលោកថតចាក់វ៉ាក់សាំងការពារជំងឹកូវីដបង្អួតអោយសាធារណៈជនឃើញ។ តែប្រធានាធិបតីរុស្សី លោកពូទីន បែរជាបដិសេធទៅវិញ ដោយប្រាប់ថាចាំចុងឆ្នាំសឹមចាក់។
លោកប្រធានាធិបតីពូទីន អាយុ៦៨ឆ្នាំបានបដិសេធសំណើចាក់វ៉ាក់សាំង ដើម្បីបង្អួតបង្ហាញអោយប្រជាជនរុស្សីមានទំនុកចិត្ត ហើយលោកថែមទាំងនិយាយប្រាប់កាសែតថា«ខ្ញុំមិនចង់ធ្វើស្វាប៉ាហុី អួតនៅពីមុខកាម៉ារ៉ាថតទេ»៕