ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ពលករ​ខ្មែរ​១១​នាក់ ធ្វើ​ការងារ​ខុសច្បាប់ នៅ​ម៉ាឡេស៊ី ​ត្រូវបានជួយសង្រ្គោះ

38

 

​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បានបញ្ជាក់​​ថា ពលករ​ខ្មែ​ចំនួន​១១​នាក់ មាន​ស្រី​ម្នាក់ ធ្វើ​ការងារ​ខុសច្បាប់ នៅ​ម៉ាឡេស៊ី ​ត្រូវបានជួយសង្រ្គោះ​ បានមក​ដល់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​​។​

​លោក​កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​១៣​ខែកុម្ភៈ​ឆ្នាំ​២០២១​បានលើកឡើងថា ដោយមាន​កិច្ច​អន្តរាគមន៍​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី ពលករ ពល​ការិនី​ខ្មែរ​ចំនួន​១១​នាក់ និង ទារិកា​១​នាក់ ដែល​បានមក​ធ្វើការ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​ម៉ាឡេស៊ី នឹង​ទៅដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ តាម​ជើងយន្តហោះ​លេខ SQ5008 នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង ០៥​និង​៣៥​នាទី​ល្ងាច ។​

​លោក​បានបញ្ជាក់​ថា មន្ត្រី​ស្ថានទូត​បាន​ជួយ​សម្របសម្រួល​ឯកសារ នាំទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ម៉ាឡេស៊ី ជូនទៅ​ធ្វើតេស្ត​កូ​វីដ​១៩ ព្រមទាំង​ជូន​ពលករ ពល​ការិនី ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ KLIA ផងដែរ​៕

អត្ថបទដែលជាប់ទាក់ទង