ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​ប្ញ​ស្សី​កែវ ទទួល​ទេយ្យវត្ថុ​ពី ព្រះតេជព្រះគុណ ព្រះ​ញាណ​វិសុទ្ធិ​វង្ស សាត វិបុល ចៅអធិការ​វ​វត្ត​គ្រួស

44

 

​ភ្នំពេញ​៖​កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២១ លោក​ជា ពិសី អភិបាលខណ្ឌ​និង​ជា​ប្រធានកិត្តិយស​អនុសាខា កាកបាទក្រហម​​កម្ពុជា ខណ្ឌ​ប្ញ​ស្សី​កែវ បាន​អញ្ជើញ​ជា​កិត្តិយស ក្នុង​ពិធី​ទទួល​ទេយ្យវត្ថុ ពី ព្រះតេជព្រះគុណ ព្រះ​ញាណ​វិសុទ្ធិ​វង្ស សាត វិបុល ព្រះ​រាជាគណៈ​ថ្នាក់​ចត្វា ព្រះ​វិន័យធរ សាលា​គណ​រាជធានី​ភ្នំពេញ ព្រះ​វិន័យធរ សាលា​អនុគណ​ខណ្ឌ​ព្រែក​ព្នៅ និង​ជា​ព្រះចៅអធិការ​វត្ត​ជេដ្ឋា​ឧ​ត្ត​ម ហៅ​វត្ត​គ្រួស ហើយ​ពិធី​នេះ បាន​ប្រារព្ធ​នៅ​វត្ត​ជេដ្ឋា​ឧ​ត្ត​ម ហៅ​វត្ត​គ្រួស ស្ថិតក្នុង​សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ ។

ទេយ្យវត្ថុ ដែល​ទទួលបាន​ពី ព្រះសង្ឃ រួមមាន ៖ អង្ករ​ចំនួន ១,០០០ គីឡូក្រាម (០១​តោន​) និង គ្រឿង​ប្រើប្រាស់​ផ្ទះបាយ ចំនួន ០៥ ឈុត​។​
ពិធី​ខាងលើនេះ ក៏មាន​ព្រះ​វត្តមាន និង​វត្តមាន ព្រះ​ថេ​រា​នុ​ថេរៈ​ជាច្រើន​អង្គ​ទៀត និង សមាជិក​គណៈកម្មាធិកា​រ​អនុសាខា ព្រមជាមួយ មន្ត្រី​សាលាខណ្ឌ និមន្ត និង​ចូលរួម​ផងដែរ ។

ក្នុងឱកាស​នោះ​លោក​ជា ពិសី អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ​បាន​ថ្លែង​ព្រះ​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទឹក​ព្រះទ័យ​ជ្រះថ្លា​របស់​ព្រះតេជព្រះគុណ ព្រះ​ញាណ​វិសុទ្ធិ​វង្ស សាត វិបុល ព្រះ​រាជាគណៈ​ថ្នាក់​ចត្វា ព្រះ​វិន័យធរ សាលា​គណ​រាជធានី​ភ្នំពេញ ព្រះ​វិន័យធរ សាលា​អនុគណ​ខណ្ឌ​ព្រែក​ព្នៅ និង​ជា​ព្រះចៅអធិការ​វត្ត​ជេដ្ឋា​ឧ​ត្ត​ម ហៅ​វត្ត​គ្រួស​ចំពោះ​អនុសាខា កាកបាទក្រហម​​កម្ពុជា ខណ្ឌ​ប្ញ​ស្សី​កែវ ៕​

អត្ថបទដែលជាប់ទាក់ទង