ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ្ញៀវទេសចរ សម្រុក​ទៅលេង​ខេត្តកំពត​ច្រើន ក្នុង​ថ្ងៃ​១២ ខែកុម្ភៈ នាឱកាស​បុណ្យចូលឆ្នាំ​ចិន​

117

 

​កំពត ៖ ក្រសួងទេសចរណ៍​បានចេញ​ផ្សាយ​ព័ត៌មាន​ថា ភ្ញៀវទេសចរ​យ៉ាងច្រើន ពិសេស​ភ្ញៀវទេសចរ​ជាតិ បាន​សម្រុក​ទៅលេង​ខេត្តកំពត ដោយ​នៅក្នុង​ថ្ងៃទី​១២ ខែកុម្ភៈ នាឱកាស​បុណ្យចូលឆ្នាំ​ចិន ឆ្នាំ​២០២១​នេះ ខេត្តកំពត​ទទួលបាន​ភ្ញៀវទេសចរ​សរុប ២៣,២៧៨ នាក់​។​
​លោក សយ ស៉ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត បាន​ឲ្យ​ដឹងថា មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ចាត់​ក្រុមការងារ​ចំនួន ៤ ក្រុម ចុះ​តាម​គោលដៅ និង​សេវាកម្ម​ទេសចរណ៍​នានា​ក្នុង​ខេត្ត ដើម្បី​ជំរុញ​ការពង្រឹង​គុណភាព​ផលិតផល សេវាកម្ម អនាម័យ បរិស្ថាន សណ្តាប់ធ្នាប់ និង​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​
​លោក សយ ស៉ី​ណុល បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ថ្ងៃ​ដំបូង​ឱកាស​បុណ្យចូលឆ្នាំ​ចិន ឆ្នាំ​២០២១​នេះ ភ្ញៀវទេសចរ​មកលេង​ខេត្តកំពត​មាន​ចំនួន​សរុប ២៣,២៧៨ នាក់ ក្នុងនោះ​ភ្ញៀវទេសចរ​ជាតិ​ចំនួន ២៣,១០០ នាក់ និង​ភ្ញៀវទេសចរ​អន្តរជាតិ​ផ្ទៃក្នុង​ចំនួន ១៧៨ នាក់​។​
​លោក​បាន​បញ្ជាក់ថា ស្ថានភាព​អនាម័យ បរិស្ថាន សណ្តាប់ធ្នាប់ ច​រារ​ចរណ៍ បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​ពុំមាន​បញ្ហា​អ្វី​កើតឡើង​គួរ​ឲ្យ​យ​កត់សម្គាល់​ឡើយ​។ រីឯ​សេវាកម្ម​ម្ហូបអាហារ ការ​ស្នាក់នៅ និង​សេវាកម្ម​ផ្សេងៗ​ទៀត​ពុំមាន​ការដំឡើងថ្លៃ​ហួសហេតុ​នាំ​ឲ្យ​មាន​បាតុភាព​នោះទេ​។​
​ក្រុមការងារ​មន្ទីរ​ទ​រស​ចរណ៍​ខេត្តកំពត បាន​សហការ​ជាមួយ​នគរបាល​ទេសចរណ៍ ចរាចរណ៍​ជើង​ទឹក ក្នុងការ​ពង្រឹង​សុវត្ថិភាព​តាម​ទូក​ជំរុញ​អាក់​អាវ​ពោង​សុវត្ថិភាព ការបង្ការ​ការឆ្លង​ជំងឺ​កូ​វីដ​១៩៕​​

អត្ថបទដែលជាប់ទាក់ទង