ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេច​ហ៊ុន សែន ៖ កម្ពុជា​តូច​ពិត ប៉ុន្តែ​កម្ពុ​ជាមាន​បេះដូង​ដូង​គុណ​ធ​ម៍​ធំ​ទូលាយ សូមកុំ​ភ្លេច​អញ្ជើញ​មក​ទស្សនា​កម្ពុជា​!

62

 

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែងថា ថ្ងៃនេះ​ជា​ខួប​១​ឆ្នាំ (១៣ កុម្ភៈ ២០២០ -១៣ កុម្ភៈ ២០២១) ដែល​ប្រទេស​កម្ពុជា​បានទទួល​នាវា​ទេសចរណ៍​ខ្នាត​អន្តរជាតិ westerdam ដែលមាន​ផ្ទុក​អ្នកដំណើរ​ប្រមាណ ១៤៥៥​នាក់ និង​នាវិក​ចំនួន​៨០២​នាក់​មកពី​៤១​ប្រទេស អោយចូល​ចត​នៅ​ក្រុងព្រះសីហនុ​។

​យើង​ចាំ​ច្បាស់​ណាស់​គឺ​នៅពេល​ពេលនោះ​ពិភពលោក​មានការ​ភ័យខ្លាច​រន្ធត់​យ៉ាងខ្លាំង​អំពី​ការរីក​រាលដាល​ជម្ងឺ​កូ​វីដ​១៩ ដែល​បានធ្វើអោយ​ប្រទេស​ជាច្រើន​មិន​អនុញ្ញាតអោយ​នាវា​ទេសចរណ៍ Westerdam ចូល​ចត​ដាច់ខាត ទោះបី​បានដឹងថា​នៅក្នុង​នាវា​នោះ​មានជីវិត​មនុស្ស​រាប់ពាន់​នាក់​ដែល​កំពុង​អស់សង្ឃឹម​ហើយ​ប្រឈម​នឹង​អត់​ស្បៀងអាហារ និង​ជាពិសេស​ប្រឈម​នឹង​គ្រោះកាច​នៃ​ជំងឺឆ្លង​កូ​វីដ​១៩​។

​កម្ពុជា​ក្រោម​ការដឹកនាំ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មិនអាច​ទុក​ជីវិត​មនុស្ស​រាប់ពាន់នាក់​អោយស្លាប់​នៅ​កណ្តាល​មហាសាគរ​បានឡើយ​។ បើទោះបី​កម្ពុជា​ជា​ប្រទេស​តូច​គ្មាន​ធនធាន​ដូច​ប្រទេស​ធំៗ​មួយចំនួន​មែនពិត ប៉ុន្តែ​កម្ពុ​ជាមាន​បេះដូង​មនុ​ស្សធ​ម៍​ធំ​ទូលាយ​បានទទួល​ស្វាគមន៍​នាវា​ចូល​ចត និង​បាន​សង្គ្រោះ​អ្នកទេសចរ​និង​នាវិក​ទាំងអស់​ចេញពី​នាវា​ហើយ​បានរៀបចំ​កន្លែង​អោយ​ស្នាក់នៅ​ព្យាបាល និង​បានរៀបចំ​អោយ​បងប្អូន​អ្នក​ទេសចរណ៍​ទាំងអស់​បានធ្វើ​ដំណើរ​តាម​យន្តហោះ​វិល​ទៅ​ជួបជុំ​ក្រុមគ្រួសារ​នៅ​ប្រទេស​កំណើត​ខ្លួន​វិញ​ប្រកបដោយ​សុវត្ថិភាព​៕

អត្ថបទដែលជាប់ទាក់ទង