ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបទីតាំងហាងម៉ាស្សារបស់ជនជាតិចិន ដែលបង្កប់បទល្មើស ជួញដូរផ្លូវភេទខុសច្បាប់

116

ខេត្តព្រះសីហនុ៖ នគរបាលបានចុះបង្ក្រាបទីតាំងហាងម៉ាស្សារបស់ជនជាតិចិន ដែលបង្កប់បទល្មើស ប្រព្រឹត្តិសច្ចារកម្ម ( ជួញដូរផ្លូវភេទខុសច្បាប់ ) មួយករណីកាលពីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ២២ និង ៣០នាទី នៅចំណុច ហាងម៉ាស្សា ប៉ាយជីងហាន់កុង ស្ថិតនៅក្រុមទី៨ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ដោយមានការដឹកនាំ និងសម្របសម្រួលពីលោក កៀង សុន្ទរោ ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តព្រះសីហនុ ក្នុងនោះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន ២៩នាក់ ( បុរស ១៥នាក់ , នារី ១៤នាក់ ) ។

លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុឲ្យដឹងថា បន្ទាប់ពីធ្វើការស្រាវជ្រាវ ស៊ីបអង្កេតនិងសួរ បំភ្លឺឃើញថា នារីចំនួនទាំង១៤នាក់ ប្រកបមុខរបរផ្លូវភេទ។
ភ្ញៀវដែលមករកសេវាកម្ម ផ្លូវភេទនេះ មានចំនួន ៨នាក់។ អ្នកដែលពាក់ព័ន្ធ ប្រព្រឹត្តិបទល្មើសសច្ចារកម្ម ( ជួញដូរផ្លូវភេទខុសច្បាប់ ) មានចំនួន ៧នាក់រួមមាន ១-ឈ្មោះ CHEN ZHIMIN ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខៈ ED៤៧៤៧៩៣១ ស្នាក់នៅ ក្រុម៨ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ជា ថៅកែ ។ ២-ឈ្មោះ WU XIANGYUN ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខៈ ED៣៨៥៨៥៣១ ស្នាក់នៅ ក្រុម៨ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ជា អ្នកគិតលុយ ។ ៣-ឈ្មោះ XU FEI ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខៈ ED៥៨៥៨២៧៣ ស្នាក់នៅ ក្រុម៨ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ជា អ្នកគ្រប់គ្រងនារីនៅជាន់លើ ។ ៤-ឈ្មោះ ZHUANG FEI YUN ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខៈ ED៨៩១៣២៧១ ស្នាក់នៅ ក្រុម៨ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ជា អ្នកបើកឡានជូនភ្ញៀវ ។ ៥-ឈ្មោះ CHEN GANG ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន ស្នាក់នៅ ក្រុម៨ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ជាអ្នកទិញអីវ៉ាន់ ។ ៦-ឈ្មោះ ZHANG BING ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខៈ G៥៩៣៨៧៥១៩ ស្នាក់នៅ ក្រុម៨ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ជា អ្នកចែកខិត្តប័ណ្ណ ។ ៧-ឈ្មោះ SHI YOUDAN ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខៈ ED៦៦៧០០៥៨ ស្នាក់នៅ ក្រុម៨ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ( អ្នកចែកខិត្តប័ណ្ណ ) ។ វត្ថុតាងចាប់យកបាន៖ មានស្រោមអនាម័យប្រើប្រាស់រួច និងស្រោមអនាម័យមិនទាន់ប្រើប្រាស់ មួយចំនួនធំ។ នាមប័ណ្ណហាងម៉ាស្សា ១០ប្រអប់ វិក្កយបត្រ ឧបករណ៍ជំនួយក្នុងការរួមភេទ ( បាល់ខ្យល់ , ជើងទ្រធំ , ជើងទ្រតូច ) ទូរស័ព្ទដៃ ១៣គ្រឿង រួមទាំងវត្ថុមួយចំនួនទៀត ដែលពាក់ព័ន្ធនិងអាជីកម្មផ្លូវភេទនេះ ។ ជនសង្ស័យទាំង ៧នាក់ ខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ៕

អត្ថបទដែលជាប់ទាក់ទង