ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​បើករថយន្ត​​ព្រូស យ៉ាងលឿន​​បួង​ចង្កូត​ជ្រុល​ទៅបុក​រង្វង់​មូល​វិមានឯករាជ្យ

135

​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើករថយន្ត​ក្នុង​ល្បឿន​លឿនបាន​រេ​ចង្កូត​ជ្រុល​ទៅបុក​ចូល​រង្វង់​មូល​វិមានឯករាជ្យ បណ្តាល​ឲ្យ​រង​ការខូចខាត​ នៅវេលា​ម៉ោង ៤ និង ៤០ នាទី​ទៀបភ្លឺ ថ្ងៃ​ចន្ទ​ទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២១ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​សុរា​ម្រឹត ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹ​ថា មុនពេល​កើតហេតុ​គាត់​បានឃើញ​រថយន្ត​ម៉ាក​ព្រូស​មួយគ្រឿង ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ 2-BB 1315 បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​ចេញពីរ​ផ្លូវ​ព្រះ​នរោត្តម ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង​ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​បួង​ចង្កូត​មិន​ផុត​ជ្រុល​ទៅបុក​ចូល​រង្វង់​ចូល​វិមានឯករាជ្យ បណ្តាល​ឲ្យ​រង​ការខូចខាត អស់​ស្នូក​២ និង​ប៉ះពាល់​រង្វង់​មូល​វិមានឯករាជ្យ​អស់​មួយ​ជ្រុង​។ ចំណែក​តៃកុង​រថយន្ត​បង្ក​វិញ ត្រូវ​សមត្ថ​កច្ច​ឃាត់​បាន​នៅ​កន្លែងកើតហេតុ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន សហការ​ជាមួយនឹង​ខាង​ជំនាញ​ចរាចរណ៍​ខណ្ឌដូនពេញ ចុះមក​ដល់​ដោយ​ឃើញ​ប៉ះពាល់ និង​ទ្រព្យសម្បត្តិ​រដ្ឋ រួច​ក៏​ប្រគល់​តួនាទី​នេះ​ទៅ​ឲ្យ​ខាង​ចរាចរណ៍​ជំនាញ​ក្រុង ចុះមក​វាស់វែង​និង​ធ្វើ​កំណត់ហេតុ យក​រថយន្ត​បង្ក​ខាងលើ ទៅ​រក្សាទុក​នៅ​ខាង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕

អត្ថបទដែលជាប់ទាក់ទង