ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិត​បញ្ញវ័ន្ដ ៖ ទោស​នៃ​ការប្រមាថ​

124

 

ភ្នំពេញ​៖​ការប្រមាថ​ដល់​អ្នកដទៃ​គឺជា​ការ​សាង​ទោស​មួយ​ដាក់​ខ្លួនឯង​ហើយ​បើ​គិត​តាម​ធម៌​ព្រះពុទ្ធ​នោះ​គឺ​អ្នក​សាង​អ្វី​នឹង​បាន​ហ្នឹង​មកវិញ ។​
សម​ដូច​ពាក្យ​គេ​ថា​ធ្វើស្រែ​បាន​ស្រូវ​សម្លាប់​មនុស្ស​បាន​ទោស​លេង​ភ្លើង​គង់តែ​រលា​កដៃ​។​នៅក្នុង​សៀវភៅ​និទាន​ជាតក​គេ​បាន​តំណាល​ពី​សត្វ​ក្អែក​ដែលមាន​កំណើត​ជា​ពោធិសត្វ ។​ក្អែក​នោះ​គ្រប់គ្រង​ក្អែក​ចំនួន​៨០.០០០​ក្បាល​ដែល​រស់នៅ​ក្រោម​បង្កា​ប់​របស់ខ្លួន ។​

ថ្ងៃមួយ​មាន​ក្អែក​កំហិល​ចំនួន​២​ក្បាល​បាន​ហើរ​ចេញពី​ហ្វូង​ទៅ​ទំ​លើ​កំផែង​នៃ​នគរ​ពារាណសី​ហ៍ ។​ពេលនោះ​មាន​បុរោហិត​មួយរូប​​ចេញទៅ​ងូតទឹក​ក្រៅ​ក្រុង ។​មាន​ក្អែក​កំហិល​មួយ​ក្បាល​ក្នុងចំណោម​២​ក្បាល​បាន​និយាយថា​គ្នា​ចង់តែ​ជុះអាចម៍​ដាក់​ក្បាល​បុរោហិត​នោះទេ​។​
​ក្អែក​មួយទៀត​បាន​ហាម​ថា​កុំ​ធ្វើបែបនេះ​ព្រោះ​ជាការ​ប្រមាថ​មួយ​អាច​នឹង​អន្តរាយ​ដល់​ខ្លួនឯង ។​
ក្អែក​នោះ​មិន​ស្ដាប់​គូកន​របស់ខ្លួន​ឡើយ​។​នៅពេល​បុរោហិត​ងូតទឹក​ហើយ​ត្រឡប់​ចូល​ក្រុង​វិញ​ក្អែក​កំហិល​នោះ​ជុះអាចម៍​ដាក់​ចំ​​ក្បាល​លោក​បុរោហិត​ហើយក៏​ហលរ​រត់​បាត់ទៅ ។​លោក​បុរោហិត​ខឹងសម្បារ​ជាខ្លាំង​ហើយក៏​តាំងចិត្ត​ចងគម​នំ​ជាមួយ​សត្វ​ក្អែក​តាំងពី​ពេល​​នោះមក ។​

និយាយ​ពី​ស្ត្រី​ម្នាក់​ដែល​គាត់​អង្គុយ​ហាល​ស្រូវ​គាត់​បាន​អង្គុយ​យាម​ស្រូវ​នោះ​ខ្លាច​ហ្វូងបក្សី​ចុះមក​ស៊ី ។​តែ​ចៃដន្យ​ថ្ងៃនោះ​គ្មាន​បក្សី​​មក​ស៊ី​ឡើយ​តែ​បែរជា​មាន​សត្វ​ពពែ​ចូល​ស៊ី​ស្រូវ​គាត់​ដែល​កំពុង​ហាល​នោះ ។​ស្ត្រី​រូបនោះ​ខឹងសម្បារ​ជាខ្លាំង​ក៏​រើស​អង្កត់​ឧិ​ស​ដែលមាន​ភ្លើង​​គប់​ទៅលើ​សត្វ​ពពែ​នោះ​បណ្ដាល​ឲ្យ​ពពែ​នោះ​រលាក​និង​ក្ដៅ​យ៉ាងខ្លាំង​ក៏​រត់​បណ្ដើរ​គ្រលាស់​ខ្លួន​បណ្ដើរ​ទើប​ធ្វើ​ឲ្យ​ភ្លើង​នោះ​ខ្ទាត​ទៅ​ឆេះ​រោង​​ដំរី​ព្រះរាជា ។​
រោងដំរី​ឆេះ​ខ្ទេច​តែ​ដំរី​មិន​ស្លាប់​ទេ​គ្រាន់​តែមាន​របួស​ប៉ុណ្ណោះ ។ ស្ដេច​ជា​អ្នក​ស្រឡាញ់​ដំរី​ក៏​កោះហៅ​នាហ្មឺន​គ្រប់មុខ​មន្ត្រី​មក​ប្រជុំ​​ដើម្បី​រក​ថ្នាំ និង វិធី​សម្រាប់​ព្យាបាល​ដំរី​នោះ ។​
លោក​បុរោហិត​ដែល​កំពុង​តែមាន​កំហឹង​ជាមួយ​ក្អែក​ដែល​ជុះអាចម៍​ដាក់​ក្បាល​ខ្លួន​នោះ​ក៏​ទូល​ស្ដេច​ថា​ព្រះអង្គ​ថ្នាំ​ដែល​សក្តិ​សិទ្ធ​​គ្មានអ្វី​ជាង​ខ្លាញ់​ក្អែក​ឡើយ ។​ឮ​បែបនេះ​រាជា​ក៏​បញ្ជា​ឲ្យ​អាមាត្យ​ចាប់​ក្អែក​យកមក​ចំហៀវ​យក​ខ្លាញ់​ដើម្បី​ព្យាបាល​ដម​រី​របស់ខ្លួន ។​ដោយសារ​​បញ្ជ​ឃា​របស់​ស្ដេច​បានធ្វើ​ឲ្យ​ក្អែ​កពាយ​ទៅៗ​ជា​រៀងរាល់ថ្ងៃ ។​
ស្ថិត​ក្នង​ស្ថានភាព​បែបនេះ​ក្អែក​ដែលមាន​កំណើត​ជា​ពោធិសាត់​សម្រេចចិត្ត​ហោះចូល​ទៅក្នុង​វាំង​ហើយ​ទៅ​ទំ​ក្រោម​ប​ល្ល័​ង្គ​ដែល​​មហាក្សត្រ​កំពុងតែ​គង់នៅ ។​លោក​បុរោហិត និង​នាហ្មឺន​ដទៃទៀត​ឃើញ​ដូច​ច្នោះ​ក៏​បម្រុង​ចូលទៅ​ចាប់​តែ​រាជា​ហាមឃាត់​ព្រមទាំង​មានបន្ទូល​​ថា​ក្អែក​នេះ​ចូល​មកដល់​តំណាក់​យើង​ទៅហើយ​ទំនងជា​ចង់​ទូល​យើង​ពី​រឿង​អ្វី​ហើយ ។​

ឮ​ដូច្នោះ​ក្អែក​ក៏​ចេញពី​ក្រោម​រាជបល្ល័ង្គ​ទូល​ទៅ​ព្រះរាជា​ថា​រឿង​ចាប់​ក្អែក​ចំហៀវ​យក​ខ្លាំ​ញ​ដើម្បី​ព្យាបាល​ដំរី​គឺជា​រឿង​ដែល​ផ្ដើម​​ចេញ​សត្វ​ក្អែក​កំ​ហឹ​ល​មួយ​ក្បាល​ដែល​ជុះអាចម៍​ដាក់​ក្បាល​លោក​បុរោហិត​ទើប​ធ្វើ​ឲ្យ​លោក​បុរោហិត​មាន​គំនំ​ចងអាឃាត​ជាមួយ​ក្អែក​បែបនេះ​​ព្រះអង្គ​តាមពិត​ក្អែក​មិនមាន​ខ្លាញ់​ឡើយ ។​
ឮ​បែបនេះ​ព្រះរាជា​ក៏​សួរ​ទៅ​លោក​បុរោហិត​ហើយ​លោក​បុរោហិត​ក៏​សារភាព​តាម​ត្រង់​តែម្ដងទៅ ។​ស្ដេច​ក៏​ប្រាប់​ទៅ​ពល​អាមាត្យ​​រ​ប់​ខ្លួន​ឲ្យ​បញ្ឈប់​ការសម្លាប់​ក្អែក​ចាប់ពីពេលនោះ​មក ។ នេះហើយ​ជា​ទោស​ដែល​កើតឡើង​ពី​ការប្រមាថ​អ្នកដទៃ ៕​

អត្ថបទដែលជាប់ទាក់ទង