ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់​ចរាចរ​ថ្ងៃ​ទី​១៣​សីហា​ កើតឡើង​ ៨​លើក​ ស្លាប់​៤​នាក់​

168


​ភ្នំពេញ​ ៖​ ​នៅ​ថ្ងៃ​ទី​១៣​ ខែសីហា​ ឆ្នាំ​២០១៨​ ​គ្រោះថ្នាក់​ចរាចរ​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ ចំនួន​៨​លើក​(​យប់​៤​លើក​)​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ៤​នាក់​ (​ស្រី​ម្នាក់​)​ រង​របួសធ្ងន់​៩​នាក់​ (​ស្រី​២​នាក់​)​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរ ៧​នាក់​។​

​យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បានឱ្យ​ដឹង​ថាមូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​រួម​មានៈ​ ល្មើស​ល្បឿន​ ៣​លើក​ (​ស្លាប់​ម្នាក់​) មិន​គោរព​សិទ្ធិ​ ២​លើក​(​ស្លាប់​ម្នាក់​)​ ប្រជែង​ ១​លើក​​ មិន​ប្រកាន់​ស្តាំ​ ១​លើក​(​ស្លាប់​ម្នាក់​)​ បត់​គ្រោះថ្នាក់​ ១​លើក​ កត្តា​យាន​១​លើក​(​ស្លាប់​ម្នាក់​)​។​
បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​ ១៤​គ្រឿង​ រួម​មាន​ ម៉ូតូ​ ចំនួន​៧​គ្រឿង​​ រថយន្ត​ធុន​តូច​ ចំនួន​៤​គ្រឿង​ និង​រថយន្ត​ធំ​ ២​គ្រឿង​និង​យាន​ផ្សេងៗ​ ១​គ្រឿង​។​​យានយន្ត​ដែល​បង្កហេតុ​ រួម​មាន​ ម៉ូតូ​ ១​លើក​​ រថយន្ត​ធុន​តូច​ ចំនួន​៤​លើក​ រថយន្ត​ធុន​ធំ​ ២​លើក​ គោ​យន្ត​១​លើក​។​ គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ​ រួម​មាន​ ផ្លូវជាតិ​ ចំនួន​៤​លើក​ ផ្លូវ​ខេត្ត​ ៤​លើក​។​​រាជធានី​-​ខេត្ត​ ដែល​មាន​គ្រោះថ្នាក់​និង​រងគ្រោះថ្នាក់​ រួម​មាន​ ៖​ ភ្នំពេញ​ ៣​លើក​ ស្លាប់​ម្នាក់​ របួស​៤​នាក់​(​ស្រី​ម្នាក់​)​ មណ្ឌលគិរី​១​លើក​ ស្លាប់​ម្នាក់​ របួស​២​នាក់​(​ស្រី​ម្នាក់​)​ កំពត​ ២​លើក​ ស្លាប់​ម្នាក់​ របួស​ម្នាក់​(​ស្រី​)​ និង​ខេត្តកំពង់ធំ​ ១​លើក​ ស្លាប់​ម្នាក់​។​

​តាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​១៣​ថ្ងៃ​ គិត​ចាប់ពី​ថ្ងៃ​ទី​១​ ខែសីហា​ ដល់​ថ្ងៃ​ទី​១៣​ ខែសីហា​ ឆ្នាំ​២០១៨​ មាន​គ្រោះថ្នាក់​ចំនួន​ ១០៧​លើក​ ស្លាប់​ចំនួន​៥៤​នាក់​ របួស​សរុប​ចំនួន​១៣៤​នាក់​ របួសធ្ងន់​៩០​នាក់​ របួសស្រាល​ចំនួន​៤៤​នាក់​ ។​

​លទ្ធផល​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្ងៃ​ទី​១៣​ ខែសីហា​ ឆ្នាំ​២០១៨​ គិត​ពី​ម៉ោង​១៤​ ថ្ងៃ​ទី​១២​ ខែសីហា​ ដល់​ម៉ោង​១៤​ ថ្ងៃ​ទី​១៣​ ខែសីហា​ ឆ្នាំ​២០១៨​ រួម​មាន​ ៖​ មធ្យោបាយ​ចូល​គោលដៅ​ ១,២២៩​ គ្រឿង​ (​ម៉ូតូ​៦២%)​ ,​ មធ្យោបាយ​ល្មើស​ ៩៤​គ្រឿង​ (​ម៉ូតូ​៧០%)​ អប់រំ​ ៤៦​គ្រឿង​ (​ម៉ូតូ​៤៥%) ពិន័យ​ ៤៨​គ្រឿង​ (​ម៉ូតូ​១០០%)​ ៕

អត្ថបទដែលជាប់ទាក់ទង