ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កសិករខេត្តកំពង់ធំអនុវត្តន៍ ធ្វើស្រែប្រដេញ ទឹក និងស្រែប្រាំងបានជាង១៨២ ភាគរយនៃផែនការ

91

កំពង់ធំ៖ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំបានឱ្យ ដឹងនៅព្រឹកថ្ងៃអង្គារ ៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកម្ភៈ ឆ្នាំ២០២១ថា បើគិតត្រឹមថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ កសិករខេត្តកំពង់ធំបានយកចិត្តទុកដាក់ អនុវត្តន៍ការងារបង្កបង្កើនផល ស្រូវប្រដេញទឹកនិងស្រូវប្រាំង ឆ្នាំ២០២០- ២០២១ បានចំនួន ៧២៨០៥ហិកតា ស្មើនឹង១៨២,០១ភាគរយ នៃផែនការ ៤០០០០ហិកតា បើប្រៀបធៀបនឹង ឆ្នាំមុនរយៈពេលដូចគ្នាខ្ពស់ជាងចំនួន៧៣៥០ហិកតា ហើយផ្ទៃដីស្រូវទាំងនោះចំនួន ១៥៩០ហិកតាបានប៉ះពាល់ដោយខ្វះប្រភពទឹកស្រោចស្រព។ ក្នុងនោះស្រុកប្រាសាទ សំបូរចំនួន៣៣៦ហិកតា ស្រុកស្ទោងចំនួន៩៧០ហិកតា និងស្រុកតាំងគោកចំនួន ២៨៤ហិកតា ហើយផ្ទៃដីចំនួន៥៣ហិកតានៅស្រុកតាំងគោកមានការខូចខាត។ ក្នុងរយៈពេល ជាមួយគ្នានេះដែរកសិករខេត្តកំពង់ធំបានអនុវត្តន៍ ដាំដំណាំរួមផ្សំរដូវប្រាំង សរុបបានចំនួន ១៧៦៣ហិកតា បើប្រៀបធៀបនឹងឆ្នាំមុនរយៈពេលដូចគ្នាខ្ពស់ជាង ចំនួន១៥០២ ហិកតា។
លោក ប៉ែន វណ្ណរិទ្ធ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះដែរ កសិករខេត្តកំពង់ធំបានធ្វើការប្រមូលផលស្រូវប្រដេញទឹក និងស្រូវប្រាំងសរុបបានចំនួន ១៤៦០៩ហិកតាស្មើនឹង២០,០៦ភាគរយ នៃផ្ទៃដីអនុវត្តន៍បានដោយទទួលបាន ទិន្នផលមធ្យម៤,២៩៧តោនក្នុង១ហិកតា។
លោក ប៉ែន វណ្ណរិទ្ធ បានឱ្យដឹងថា តម្លៃស្រូវសើមពូជ(៥៤៥១) ចន្លោះពី៩៨០ ទៅ ៩៩៥រៀលក្នុង១គីឡូក្រាមពូជ(សែនក្រអូប) ចន្លោះពី១១១០ទៅ១១៤០រៀលក្នុង១គីឡូ ក្រាម។ តម្លៃដំឡូងមីស្រស់ចន្លោះពី៣៧០ ទៅ៣៩០រៀលក្នុងគីឡូក្រាម និងដំឡូងមី ក្រៀម ចន្លោះពី៧៨០ទៅ៧៩០រៀលក្នុង១គីឡូក្រាម និងតម្លៃគ្រាប់ស្វាយចន្ទីរចន្លោះ ពី៥៨០០ ទៅ៦១០០រៀលក្នុង១គីឡូក្រាម៕. សំរិត

អត្ថបទដែលជាប់ទាក់ទង