ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចុះ​បង្ក្រាប​ទីតាំង​ផ្ទះ​ស្តុក​ថ្នាំពេទ្យ​សង្ស័យ​គ្មាន​លិខិតអនុញ្ញាត​ពី​ក្រសួងសុខាភិបាល​ រកឃើញផលិតផលថ្នាំពេទ្យ ចំនួន ២៩៤កេស

54

ភ្នំពេញ ៖ នៅថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារចំពោះកិច្ច ក.ប.ប. រាជធានីភ្នំពេញ ដោយមានការសហការជាមួយមន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងមន្រ្តីនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងស្តុកថ្នាំពេទ្យមួយកន្លែង។ ជាលទ្ធផល មន្រ្តីជំនាញរកឃើញថាផលិតផលថ្នាំពេទ្យ ចំនួន ២៩៤កេសទាំងនោះពុំមានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាលនោះទេ។

កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ ខណ្ឌទួលគោក​ បាន​ចុះ​បង្ក្រាប​ទីតាំង​ផ្ទះ​ ស្តុក​ថ្នាំពេទ្យ​ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៦៥៦​ មូលដ្ឋាន​សង្កាត់​ទឹកល្អក់​ទី​៣​ ខណ្ឌទួលគោក​ សង្ស័យ​គ្មាន​លិខិតអនុញ្ញាត​ពី​ក្រសួងសុខាភិបាល​ដែល​អាច​ធ្វើ​ឲ្យ​បះ​ពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​។​

​ប្រតិបត្តិការ​នេះ​ ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ច័ន្ទ​ ទី​១៥​ ខែកុម្ភ​:​ ឆ្នាំ​២០២១​ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ លោក​ឧត្តមសេនីយ៍ទោ​ ពិត​ បញ្ញា​ និង​លោក​ឧត្តមសេនីយ៍ត្រី​ ម៉ៅ​ រង្សី​ ស្នងការ​រង​ទទួល​ផែន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ និង​ដោយ​មានការ​សម្របសម្រួល​ពី​លោក​ សាយ​ ណូ​រ៉ា​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ចុះចូល​រួម​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់​ កិច្ចការ​ប្រកួតប្រជែង​ និង​បង្ក្រាប​ការ​ក្លែងបន្លំ​ (​ក​.​ប​.​ប​.)​ ដឹកនាំ​ដោយ​លោក​ ហេង​ ម៉ា​លី​ ប្រធាន​សាខា​ការពារ​អ្នក​ប្រើប្រាស់​ កិច្ចការ​ប្រកួតប្រជែង​ និង​បង្ក្រាប​ការ​ក្លែងបន្លំ​ (​ក​.​ប​.​ប​.)​ រាជធានី​ភ្នំពេញ​ ព្រមទាំង​មានការ​ចូលរួម​ពី​មន្ត្រី​សុខាភិបាល​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ដឹកនាំ​ដោយ​ លោក​ សួង​ រិ​ទ្ធ​ អនុប្រធាន​ការិយាល័យ​និយ័ត​កម្ម​សុខាភិបាល​ នៃ​មន្ទីរ​សុខាភិបាល​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ចុះ​បង្ក្រាប​ទីតាំង​ផ្ទះ​ស្តុក​ថ្នាំពេទ្យ​សង្ស័យ​គ្មាន​លិខិតអនុញ្ញាត​ពី​ក្រសួងសុខាភិបាល​ ដែល​អាច​ធ្វើ​ឲ្យ​បះ​ពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​។​

​ក្រោយ​បញ្ចប់​ប្រតិបត្តិការ​ កម្លាំង​ជំនាញ​បាន​នាំ​ខ្លួន​បុរស​ម្ចាស់​ទីតាំង​២​នាក់​ដើម្បី​យក​ទៅ​បំភ្លឺ​ នៅ​ការិយាល័យ​ ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ និង​ដកហូត​សម្ភារ​ ពាក់ព័ន្ធ​មួយ​ចំនួន​ ៕

អត្ថបទដែលជាប់ទាក់ទង