ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត​ម៉ាក​អូ​ឌី បុក​របង​បង្គោល​ថ្ម​មុខ​ស្ថានទូត​បារាំង បាក់​អស់​២​ដើម

200

​ភ្នំពេញ ៖ រថយន្ត​ម៉ាក​អូ​ឌី​មួយគ្រឿង​បើក​ក្នុង​ល្បឿន​លឿន ​រេ​ចង្កូត​ជ្រុល​ទៅបុក​រះ​បង្គោលរបង​ថ្ម បណ្តាល​ឲ្យ​បាក់​អស់​២​ដើម ចំណែកឯ​រថយន្ត​វិញ​ដាច់​កាឡេ​កង់​ទៅមុខ​លែងរួច​ ​នៅវេលា​ម៉ោង ៣ និង ២៤ នាទី​ទៀបភ្លឺ​ឈានចូល​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨ ខែកុម្ភៈ​ឆ្នាំ ២០២១ ចំណុច​មុខ​ស្ថានទូត​បារាំង ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បានឃើញ​រថយន្ត​ម៉ាក​អូ​ឌី​មួយគ្រឿង ពណ៌​ស​ពាក់​ផ្លាកលេខ​ភ្នំពេញ​2-AR 2303 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង ក្នុង​ល្បឿន​មិន​បង្អង់ ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​រេ​ចង្កូត​ជ្រុល​ទៅបុក​រះ​បង្គោលរបង​ថ្ម មុខ​ស្ថានទូត​បារាំង​ពេញទំហឹង​បណ្តាល​ឲ្យ​បាក់​២​ដើម សំណាងល្អ​មិនមាន​គ្រោះថ្នាក់​ដល់​ម្ចាស់​រថយន្ត និង​អ្នករួមដំណើរ​តាម​ដងផ្លូវ រង​ការខូចខាត​តែ​រថយន្ត​ស្ទើរ​ទាំងស្រុង និង​រង​ការខូចខាត​របង​ថ្ម​២​ដើម​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​​ជំនាញ​ចរាចរណ៍ បាន​ស្ទូច​យក​រថយន្ត​បង្ក​ខាងលើ ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​៕

អត្ថបទដែលជាប់ទាក់ទង