ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិត​ឡឺ​កឺ ៖ ឆ្លង​ហើយ​សូមកុំ​ដុត​ស្ពាន​ចោល !

71

ភ្នំពេញ​៖​ពាក្យចាស់​លោក​បាន​ពោល​ថាបើ​បាន​ឆ្លងស្ពាន​ហើយ​សូមមេត្តា​កុំ​ដុត​ស្ពាន​ចោល​ដើម្បី​ទុក​ឲ្យ​អ្នក​ក្រោយ​គេ​បាន​ឆ្លង​ផង ។​នេះ​ជា​ពាក្យ​ទូន្មាន​យ៉ាង​ល្អ​បំផុត​របស់​ដូនតា​ខ្មែរ​យើង ។​
សព្វថ្ងៃ​នៅក្នុង​សង្គម​ខ្មែរ​មាន​មនុស្ស​ច្រើនណាស់​ដែល​បាន​ដើរ​ឆ្លងស្ពាន​ហើយ​បែរជា​ដុត​ស្ពាន​នោះ​ចោល ។​ការដុត​បំផ្លាញ​ស្ពាន​
​ចោល​គឺជា​ចេតនា​មួយ​ដែលមាន​អត្ថន័យ​ច្រើន ។​ធម្មតា​ទេ​ស្ពាន​ឆ្លងស្ទឹង​បើ​ទឹកស្ទឹង​នោះ​ត្រឹមតែ​ជ្រៅ​គេ​អាច​ហែល​បាន ចុះបើ​បើ​ទឹកស្ទឹង​នោះ​​ហូរ ឬ មាន​សត្វ​ក្រពើ​នៅក្នុង​នោះ​បើ​យើង​ឆ្លង​ហើយ​យើង​បែរជា​ដុត​ស្ពាន​នោះ​ចោល​តើ​អ្នក​ក្រោយ​គ្នា​បាន​អ្វី​ឆ្លង ។​
អត្ថន័យ​មួយទៀត​ការដុត​ស្ពាន​ចោល​គឺជា​ការ​បំបិទ​នូវ​ភ័ស្តុតាង​មួយ​ថា​ទីនោះ​ពីមុន​គ្មាន​ស្ពាន​ទេ​ហើយ​ខ្លួន​ដែល​ឆ្លងស្ទឹង​នោះ​រួច​គឺ​​ដោយសារតែ​សមត្ថភាព​ខ្លួនឯង​តែប៉ុណ្ណោះ ។​
រំលឹក​ទៅរក​អតីតកាល​វិញ​គឺ​កាលពី​សម័យ​ខ្មែរក្រហម​ដែល​ប្រជាជន​ទូទាំងប្រទេស​គ្មានអ្វី​ហូបចុក ឈឺ​គ្មាន​ថ្នាំ​ព្យាបាល និង​រស់​​នៅ​រង​ចាំតែ​ថ្ងៃ​គេ​យកទៅ​សម្លាប់​នោះ​ម្នាក់ៗ​ខិតខំ​បន់ស្រន់​ថា​ប្រសិនបើ​មាន​នរណា​មកជួយ​ខ្លួន​នោះ​ខ្លួន​នឹង​ដឹងគុណ​អ្នកនោះ​អស់​មួយជីវិត​​ហើយ​ចង់​ឲ្យ​ខ្លួន​ធ្វើ​អ្វី​ក៏​ធ្វើ​ដែរ​ឲ្យ​តែ​បាន​រស់ ។​
អាចម៍ ! អា​អាចម៍ ។​អ្នក​ល្អ​គឺ​ពិតជា​ល្អ​មែន​តែ​អា​អាចម៍​នៅតែ​អាចម៍ និង រមិលគុណ​ដដែល ។ ៧​មករា​១៩៧៩​ជួយ​ឲ្យ​បាន​រស់​ជិវិត​​ហើយ​ដល់ពេល​គេ​ដុះស្លាប​គេ​ហើរ​ចោល​៧​មករា ។​ហើរ​ចោល​ក៏​ហើរ​ទៅ​ព្រោះ​៧​មករា​ជួយ​ប្រជាជន​មិន​ចង់បាន​គុណ​ពី​ប្រជាជន​វិញ​ទេ​តែ​​មេត្តា​អ្នក​ដែល​បាន​រស់​ដោយសារ​៧​មករា​ហើយ​នោះ​បែរជា​បក​មក​ខាំ​៧​មករា​វិញ ។​
ខ្លះ​លាប​ពណ៌​ឲ្យ​៧​មករា​ថា​ជា​ថ្ងៃ​អ​ញ្ចេះ ថ្ងៃ​អ​ញ្ចោះ ខ្លះ​ថា​ថ្ងៃ​៧​មក​រាជា​ថ្ងៃ​បរទេស​ចូល​ឈ្លានពាន​ដី​ខ្មែរ ។ ថា​ស្អី​ក៏​ថា​ទៅ​ព្រោះ​៧​មករា​នៅតែ​ជា​ថ្ងៃ​៧​មករា​គ្រាន់តែ​ប្រែប្រួល​ឆ្នាំ​ប៉ុណ្ណោះ​ព្រោះ​៧​មករា​១៩៧៩​ខុសពី​៧​មករា​ឆ្នាំ​២០២១ ។​៧​មករា​ឆ្នាំ​២០២១​ប្រជាជនមាន​ឡាន​​ជិះ​មាន​ម៉ូតូ​ទំនើប​ជិះ មិន​ខ្វល់​ពី​រឿង​អត់បាយ សាលារៀន​ក៏​នៅ​កៀក​នឹង​ជណ្ដើរ​ផ្ទះ ពេទ្យ​ក៏មាន ។​
ខុសពី​៧​មករា​១៩៧៩​ដែល​ស្រុក​នៅមាន​ស​ង្ក្រា​ម​លើ​ផ្នែក​ខ្លះ​នៃ​ដែនដី មីន​មាននៅ​គ្រប់​ទីកន្លែង ការធ្វើដំណើរ​នៅ​លំបាក​ដោយ​​សារស​ង្ក្រា​ម ផ្លូវ​ក៏​មិនទាន់បាន​ស្ដារឡើងវិញ ពេលយប់​មិនអាច​ធ្វើដំណើរ​បានតែ​៤២​ឆ្នាំ​ក្រោយនេះ​ចង់ទៅ​ក្រហែង​ណា ពេលណា​ក៏បាន​កុំ​​ឲ្យ​តែ​បើកបរ​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាស​ក់​គឺ​ចប់​ទៅហើយ ។​
ហេតុនេះ​អ្នក​ដែល​ឆ្លងស្ពាន​ហើយ​ដុត​ស្ពាន​ចោល​នោះ​គួរតែ​រៀន​ធ្វើជា​មនុស្ស​ដែលមាន​ខួរក្បាល​ជា​មនុស្ស​ផង​ទៅ ។​សច្ចៈ​ធម៌​​មាន​ទេតើ ប្រវត្តិសាស្ត្រ​មាន​ទេតើ​ចាំបាច់​ទៅ​ដុត​ស្ពាន​ធ្វើ​អ្វី​បើ​បាន​រស់​ហើយ​មេត្តា​ទុក​ឲ្យ​អ្នកដទៃ​បាន​រស់​ផង​គ្មាន​នរណា​រស់នៅ​តែម្នាក់ឯង​​បាន​ដូច​កាលពី​សម័យ​បូ​រេ​ប្រវត្តិ​ឡើយ ។​ឆ្លង​ហើយ​សូម​រក្សា​ស្ពាន​នោះ​ទុក​សម្រាប់​អ្នក​ក្រោយ​ឆ្លង​ផង ៕​

អត្ថបទដែលជាប់ទាក់ទង