ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពិនិត្យវឌ្ឍនភាព បញ្ហាប្រឈម និងជំហានបន្ទាប់នៃការងារជំរឿនទូទៅប្រជាជន នៅកម្ពុជាឆ្នាំ២០១៩

71


ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើកទី២ គណៈកម្មាធិការជាតិជំរឿនទូទៅ ប្រជាជន នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងងង។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា ជំរឿននៅឆ្នាំ២០១៩ គឺមានតែអង្គការ UNFPA មួយប៉ុណ្ណោះជាដៃគូអភិវឌ្ឍន៍ ដែលបានជួយលើជំនាញបច្ចេកទេស និងថវិកាក្នុងកម្រិតមួយនៃលទ្ធភាពរបស់គេ។

សម្ដេចក្រឡាហោម ស ខេង លើកឡើងថា ជំរឿនទូទៅប្រជាជនឆ្នាំ២០១៩ មានការកែលំអតារាងសំណួរ ធ្វើឲ្យមានលក្ខណៈទាន់សម័យស្របតាមតម្រូវការសូចនាករគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៃរបៀបវារៈឆ្នាំ២០១៦-២០៣០។ ក្រុមការងារបច្ចេកទេស វិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ បានអនុវត្តការងារជំរឿនប្រជាជន បានរលូនទៅតាមផែនការ សកម្មភាពដែលបានគ្រោងទុក។ ចំពោះរបៀបវារៈនៃអង្គប្រជុំនេះ ពាក់ព័ន្ធទៅនឹងវឌ្ឍនភាព បញ្ហាប្រឈម និងជំហានបន្ទាប់នៃការងារជំរឿនទូទៅប្រជាជន នៅកម្ពុជាឆ្នាំ២០១៩ ហើយនៅពេលខាងមុខ នឹងរៀបចំពិធីប្រកាសគណៈកម្មាធិការជំរឿនទូទៅប្រជាជន រាជធានី-ខេត្ត ដែលជាយន្ដការដ៏សំខាន់សម្រាប់ឲ្យការងារជំរឿនប្រព្រឹត្តទៅបានជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង