ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរស​ម្នាក់​ជា​សន្តិសុខ​របស់​ក្រុមហ៊ុន​ខ្មែរ​ប្រូ​ហ្វ​សណល ធ្វើកា​រហូតដល់​ស្លា​ប់​នៅលើ​កៅអី

56

 

​ភ្នំពេញ ៖ បុរស​ជា​សន្តិសុខ​របស់​ក្រុមហ៊ុន​ខ្មែរ​ប្រូ​ហ្វ​សណល​ឯកជន​មួយ បានធ្វើការ​រហូត​៤​ថ្ងៃ ៤​យប់​មិនមាន​សន្តិសុខ​ដូចគ្នា​មក​ដូរ ក៏បាន​ដេកស្លាប់​នៅ លើ​កៅអី​សង្ស័យ​ជា​ករណី​ខ្យល់គ​។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​ព្រឹក​ថ្ងៃទី​១៨​ខែកុម្ភៈ​ឆ្នាំ​២០២១ ចំណុច​ជិត​និង​បុរី​ប​ប៉េង​ហ៊ួ​ត ស្ថិតនៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​សព​បុរសរងគ្រោះ​មានឈ្មោះ ស្រី ឡុង អាយុ​៥៤​ឆ្នាំ​មុខរបរ​ជា​សន្តិសុខ ស្នាក់នៅ​ផ្ទះជួល​ម្ដុំ​វត្ត​និរោធ ភូមិ​ស្រី​ស្រស់ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​បុរស​សន្តិសុខ របស់​ក្រុមហ៊ុន​ខ្មែរ​ប្រូ​ហ្វេ​សណល បានមក​យាម​អគារ​ជួល​ដែលមាន​ដាក់តាំង​ទំនិញ​លក់​ដូច​សព្វមួយដង លុះ​មកដល់​ព្រឹក​ឡើង​បុគ្គលិក​ដែល​លក់ដូរ នៅ​ទីតាំង​ជិត​និង​កន្លែងកើតហេតុ​ខាង លើ​ក៏បាន​បើកទ្វារ​ចូលទៅក្នុង​អគារ​ដើម្បី​បើក​តូប​លក់ដូរ​ស្រាប់តែ​ប្រទះ ឃើញ​បុរស​ដែលជា​សន្តិសុខ​បាន​ដេកស្លាប់​លើ​កៅអី ក៏​ប្រញាប់​រត់​ស្លន់ស្លោ​រាយការណ៍​ជូន​ទៅដល់​សមត្ថកិច្ច​មូល​ដ្ឋា​ន ដើម្បី​ចុះមក​ទីតាំង​កន្លែងកើតហេតុ​ពិនិត្យមើល​ភ្លាមៗ​។​

សមត្ថកិច្ច​ជំនាញ​ផ្នែក​កោសល្យ​វិ​ច្ច័​យ មក​ពិនិត្យឃើញថា​សព​ជនរងគ្រោះ ស្លាប់​ដោយសារ​គាំងបេះដូង៕

អត្ថបទដែលជាប់ទាក់ទង